រដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញអាជីវករលក់ឱសថ និងឱសថ បុរាណមកប្រាប់ ពីយន្តការច្រកចេញចូលតែមួយ
ភ្នំពេញ៖អាជីវករលក់ឱសថ និងឧិសថបុរាណ ក៏ដូចឱសថស្ថានក្នុងរាជធានីភ្នំពេញ ប្រមាណ៦០០នាក់ មកផ្សព្វផ្សាយពីយន្តការស្ដីពីការផ្តល់សេវាល់វិស័យសុខាភិ បាលតាមរយៈច្រកចេញចូលតែមួយ រាជធានីភ្នំពេញនារសៀលថ្ងៃទី១៦វិច្ឆិកា នៅរដ្ឋបាលរាជធានី។
ក្នុងនោះលោកស្រីមួក យុវលក្ខ័ ប្រធានការរិយាល័យច្រកចេញចូលតែមួយ រាជធានីភ្នំពេញឲ្យដឹងថា៖ យើងចង់ប្រាប់ដល់បងប្អូនអាជីវករលក់ឱសថឲ្យ បានជ្រាបពីរបៀបរបបនៃការសុំច្បាប់អាជីវកម្ម,ការសុំបន្តសុពលភាពជាដើមដែលយើងមានមន្ត្រីជំនាញចាំទទួល និងពន្យល់លើផ្នែកនិតិវិធី ពាក់ពន្ធ័នឹងវិស័យសុខាភិ បាលនឹងចង់អោយបងប្អូនមកស្វែងយល់ ពីការរិយាល័យច្រកចេញចូលតែមួយ រាជ ធានីភ្នំពេញដែលកំពុងបម្រើ សេវាជូនប្រជាពលរដ្ឋចំនួន១២វិស័យ។
លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ដែលអញ្ជើញចូលរួមក្នុងកម្មវិធីនេះ បានលើកឡើងថា៖ ច្រកចេញចូលតែមួយ រាជធានីភ្នំពេញ ជាកន្លែងប្រមូលផ្តុំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។តែសម្រាប់ពេលនេះ យើងអញ្ជើញតែបងប្អូន ដែលពាក់ពន្ធ័នឹងវិស័យសុខាភិបាល តែប៉ុណ្ណោះ។ ចំណុចសំខាន់ គឺក្នុងគោលបំណងផ្តល់ការយល់ដឹងដល់បងប្អូន សូមបងប្អូនអញ្ជើញ មកដោយខ្លួនឯងកុំឆ្លង កាត់អ្នករត់ការដែលនាំឲ្យចំណាយ លើសេវាច្រើនលើសការកំណត់។ លោកបន្តថា៖ ចំណុចសំខាន់១ទៀត ការរិយាល័យច្រកចេញចូលតែមួយ មានតួនាទីផ្តល់សេវាចំនួន ៣ពាក់ពន្ធ័នឹងវិស័យសុខាភិបាល គឺលិខិតអនុញ្ញាតិបើកអាជីវកម្មឱសថ ការសុំបើកទីតាំងលក់ឱសថ,ការសុំប្តូរទីតាំង,ការសុំប្តូរឈ្មោះឱសថ,ការសុំបន្តសុពលភាព។ការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីអនាម័យ តាមអាហារដ្ឋាន,ភោជនីយដ្ឋានជាដើម។ គួបញ្ជាក់ថា៖ ការរិយាល័យច្រកចេញចូលតែមួយ រាជធានីភ្នំពេញ បានចាប់ដំណើរការ តាំងពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៨នេះ៕