ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន បើករថយន្តបុកម៉ូតូនិងរថយន្ត បណ្ដាលឲ្យរងរបួស ៣នាក់ ហើយ បើករត់គេច ត្រូវប្រជាពលរដ្ឋដេញចាប់បានស្វាគមន៍ ប៉ោងមុខ

67

ព្រះសីហន ៖ ករណីគ្រោះថ្នាក់ចរាចរ បង្កឡើងដោយជនជាតិម្នាក់បើករថយន្តមួយគ្រឿងប បុករថយន្តនិងម៉ូតូជាច្រើនគ្រឿងបណ្តាលឲ្យមនុស្សរងរបួស បន្តពីមួយទៅមួយនៅ ក្នុងក្រុងព្រះសីហនុ បើកព្យាយាមបើករត់មិនព្រមឈប់ រហូតដល់ពលរដ្ឋបើកម៉ូតូដេញតាមស្ទាក់ចាប់បាន កាលពីល្ងាចថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​ វេលាម៉ោង ១៦រសៀល ។

ការបុកប៉ះបានកើតឡើងលើផ្លូវបេតុង ត្រង់ចំណុចបុរីប៊ីអេសអូរមួយ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បង្កដោយរថយន្ត១គ្រឿងម៉ាក HYUNDAI STARIX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ2B-8018 បើកដោយឈ្មោះ ZHEAR MING LUY ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូស៊ិនយ៉ុងលី ស្នាក់នៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានទិសដៅពីជើង ឆ្ពោះទៅត្បូង ដោយបើកចេញពីក្នុងបូរីប៊ីអេសឆ្ពោះទៅផ្លូវមិត្តភាព
លុះដល់ចំណុចកើតហេតុ បានបុកប៉ះលើកទី១ ជាមួយនឹងរថយន្ត១គ្រឿងម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញភ្នំពេញ2AQ-8189 បើកដោយឈ្មោះ ហេង ឡេង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានទិសដៅផ្ទុយគ្នា។ រថយន្តបង្កមិនបានឈប់ដើម្បីដោះស្រាយនោះទេ ហើយបានបើករត់ទៅបុកលើកទី២ ជាមួយនឹងម៉ូតូចំនួន២គ្រឿងម៉ាក HONDA C125 និងម៉ាក SMASH ឈប់ចតមុខផ្ទះ ម្ចាស់ឈ្មោះ ឡឹង ស្កូដាលីន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិករដ្ឋាករទឹក ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយក៏បន្តបើករត់ទៅបុកលើកទី៣ នឹងម៉ូតូ១គ្រឿងទៀតម៉ាក HONDA C100 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1B-1339 បើកបរដោយឈ្មោះ សៅ សុផារ៉ូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករដឹងបាយហាងចិន ស្នាក់នៅភូមិ២
សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានទិសដៅស្របគ្នា។ បន្ទាប់មករថយន្តបង្កក៏បានបើករត់ រហូតទៅបុកលើកទី៤ នឹងរថយន្ត១គ្រឿងទៀតម៉ាក SIENNA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AB-7572 ដែលកំពុងចតលើផ្លូវ អ្នកបើកបរឈ្មោះ រស់ ឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនទូរស័ព្ទវីវូ ស្នាក់នៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានទិសដៅស្របគ្នា រួចហើយរថយន្តបង្កក៏បានថយបុកកិនម៉ូតូ១គ្រឿងទៀតម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1H-6751 អ្នកបើកបរឈ្មោះ ម៉េត សុខន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក រួមដំណើរ១នាក់ឈ្មោះ ម៉េត មើត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក អ្នកទាំងពីរស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានទិសដៅពីស្របគ្នា ។ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កឈ្មោះ ZHEAR MING LUY ត្រូវបានប្រជាពលរដ្ឋដេញចាប់ឃាត់ អូសចេញក្រៅរថយន្ត រួចហើយវាយដំបណ្តាលឲ្យរងបួស និងខូតខាតរថយន្ត។
គ្រោះថ្នាក់នេះ បណ្ដាលឲ្យរងរបួសមនុស្សចំនួន ៣នាក់ ៖
១-ឈ្មោះ ម៉េត សុខន អ្នកបើកបរម៉ូតូ HONDA C125 រងរបួសស្រាល ។
២-ឈ្មោះ ម៉េត មើត អ្នករួមដំណើរលើម៉ូតូ HONDA C125 រងរបួសស្រាល ។
៣-ឈ្មោះ ZHEAR MING LUY
អ្នកបើកបររថយន្ត HYUNDAI STARIX បង្កហេតុ រងរបួសមធ្យម បញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្នុងគ្រោះថ្នាក់នេះមាន រថយន្ត១គ្រឿងម៉ាក SIENNA ខូចខាតស្រាល ម្ចាស់សុំយកទៅជួសជុលវិញ ដោយខ្លួនឯង មិនមានការប្ដឹងផ្ដល់ទេ ។
រីឯវត្ថុតាងរថយន្តចំនួន៣គ្រឿង និង ម៉ូតូចំនួន៤គ្រឿង សមត្ថកិច្ចយកមក រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយបន្ត៕

អត្ថបទដែលជាប់ទាក់ទង