ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កប៉ាលជីកព្រែកហ្វូណនតេជោ នៃក្រុមហ៊ុនccccប្រទេសចិនបានមកដល់កម្ពុជានឹងត្រៀមបើកការដ្ឋាន

155

ភ្នំពេញ ៖កប៉ាលជីកព្រែកហ្វូណនតេជោនៃក្រុមហ៊ុន cccc ប្រទេសចិនបានមកដល់ប្រទេសកម្ពុជាហើយប្រជាពលរដ្ឋកម្ពុជាសូមស្វាគមន៍កប៉ាល់ដែលមកដល់កម្ពុជាដើម្បីត្រៀមបើកសកម្មភាពជីកព្រែកហ្វូណនតេជោ របស់ក្រុមហ៊ុន cccc water transportation consultants co., ltd ដែលនាំមកសម្រាប់ស្ថាបនាគម្រោងព្រែកជីកហ្វូណនតេជោ ។កប៉ាល់ជីកព្រែកនេះ មានសមត្ថភាពអាចជីកដីបាន 6000មែត្រគូប ក្នុងរយៈ1ម៉ោង នឹងអាចជីកជម្រៅដល់ទៅ 35ម៉ែត្រផងដែរ កប៉ាល់នេះមានប្រវែង140 ម៉ែត្រ ។

តាមគម្រោងដែលគ្រោងទុកព្រែកជីកហ្វូណនតេជោ និងចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃចន្ទ ទី5 ខែសីហា ឆ្នាំ2024នេះ នៅត្រង់ចំណុចក្បាលព្រែក នៃព្រែកតាកែវ ស្ថិតក្នុងភូមិព្រែកតាកែវ ឃំុសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាប់ផ្លូវជាតិលេខ1។

មន្ត្រីជំនាញឱ្យដឹងថា៖បន្ទាប់ពីបើកការដ្ឋានរួច ការចុះវាស់វែង និងចាប់ផ្តើមតាមទីតាំងទាំងអស់ក្នុងគម្រោង និងខ្សែរបន្ទាត់ទាំងអស់ ហើយប្រាក់សំណងទាំងអស់និងផ្តល់ជូនភ្លាមៗទៅកាន់ប្រជាជនរស់នៅក្នុងតំបន់ទាំងអស់ក្នុងគម្រោង៕

ប្រភពពីdolynews

អត្ថបទដែលជាប់ទាក់ទង