ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកប្រធានាធិបតី Marcos ថាហ្វីលីពីន គ្មានផែនការបង្កសង្រ្គាមទេ ចំពោះមុខភាពតានតឹងជាមួយចិន

32

ម៉ានីល៖ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនានេះបាននិយាយថាប្រទេសរបស់លោកគ្មានផែនការបង្កសង្រ្គាមនោះទេ ហើយ ប្រកាន់ខ្ជាប់ជានិច្ចនូវការដោះស្រាយជម្លោះដោយសន្តិវិធី ចំពោះមុខការកើនឡើងភាពតានតឹងជាមួយចិន ជុំវិញវិវាទដែនទឹកនៅឯតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់កងទ័ពហ្វីលីពីន នៃទីបញ្ជាការភូមិភាគខាងលិចដែលទទួលបន្ទុកលើកិច្ចការសមុទ្រចិនខាងត្បូង លោក Marcos បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុង កិច្ចការពារប្រទេសជាតិយើងប្រកាន់ខ្ជាប់ជានិច្ចនូវឆន្ទ ៈរបស់យើងដែលចង់ដោះស្រាយជម្លោះដោយសន្តិវិធី»។ លោកបន្តថាហ្វីលីពីននឹងមិនប្រើប្រាស់កម្លាំងបាយ ឬសម្លុតគំរាម ហើយ ក៏មិនមានចេតនាធ្វើឱ្យនរណាម្នាក់រងរបួស ឬមានគ្រោះថ្នាក់នោះឡើយ។ តែព្រមពេលជាមួយគ្នា ហ្វីលីពីនក៏នឹងមិនចុះញ៉មចំពោះការសម្លុតគំរាមនោះដែរ។

គួរបញ្ជាក់ថា ក្នុងសុន្ទរកថារបស់លោក លោក Marcos មិនបានលើកឡើងចំឈ្មោះចិននោះទេ។ ប៉ុន្តែសុន្ទរកថានេះដែរកើតមានឡើង បន្ទាប់ពីឆ្មាំសមុទ្រហ្វីលីពីន និងឆ្មាំសមុទ្រចិន បានប៉ះទង្គិចគ្នាកាលពីសប្ដាហ៍មុន នៅក្នុងតំ បន់ដែនទឹកកំពុងមានវិវាទ ជាទីដែលយោធាហ្វីលីពីនអះអាងថានាវិកហ្វីលីពីនម្នាក់បានរងរបួសធ្ងន់ និងទូករបស់ពួកគេរងការខូចខាត។ ក៏ប៉ុន្តែខាងក្រសួងការបរទេសចិនតាមរយៈអ្នកនាំពាក្យម្នាក់ បានបញ្ជាក់ថាវិធានការដែលធ្វើឡើងដោយឆ្មាំសមុទ្រចិន គឺត្រឹមត្រូវស្របទៅនឹងច្បាប់៕

អត្ថបទដែលជាប់ទាក់ទង