ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាកាយវប្បកម្មប្រកាសពីការចូលរួម ប្រកួតជើងឯកអាស៊ី

27

  ភ្នំពេញ៖សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានប្រកាសជាផ្លូវការថានឹងចូលរួមប្រកួតជើងឯកទ្វីបអាស៊ីលើកទី៥៦ដែលធ្វើនៅប្រទេសឥណ្ឌូនេស៊ី។

  ជាមួយនឹងការប្រកាសចូលរួមនេះសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជាបានស្នើសុំជា គោលការណ៍បញ្ជូនប្រតិភូ ចៅក្រមអន្តរជាតិ ១រូប គ្រូបង្វឹក ១រូប និងកីឡាករកាយវប្បកម្មចំនួន២រូបទៅចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ី (56TH ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS) លើកទី៥៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅបាតា ប្រទេស ឥណ្ឌូនេស៊ី។

លោកតឹកប៊ុនវីប្រធានសហព័ន្ធនិងចៅក្រមអន្តរជាតិបានប្រាប់ឲ្យដឹងថាសហព័ន្ធបានដាក់លិខិតគោរពជូនលោក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសួងអប់រំ យុវជន និងកីឡារួចហើយអមជាមួយលិខិតអញ្ជើញរបស់សហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណអាស៊ី (ABBF) ។

បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ២០២៤ “18th South East Asian Bodybuilding and Physique Sports Championship 2024” នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤ក្រុមកីឡាករកីឡាកាយវប្បកម្មកម្ពុជាដណ្តើមបានមេដាយប្រាក់ចំនួន ២ គ្រឿង និងពានកីឡាករឆ្នើមចំនួន ២ ទៀត។

ការចូលរួមប្រកួតនេះសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជាជាអ្នកទទួលរ៉ាប់រងលើថ្លៃធ្វើដំណើរហូបចុកស្នាក់នៅនិងទិដ្ឋាការក្នុងអំឡុងពេលប្រកួតទំាងអស់។

ចំពោះវិញ្ញាសាប្រកួតវិញនោះកីឡាករ ស្រ៊ិន រាជ្យ ប្រកួតលើកវិញ្ញសា ( Men’s sport physique up to 180cm) និងកីឡាករ ឃូ ឃាងហ៊ុយ ប្រកួតលើកវិញ្ញសា ( Men’s sport physique over 180cm)៕

អត្ថបទដែលជាប់ទាក់ទង