ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឡុង ឌីម៉ង់៖ រដ្ឋបាលខេត្តព្រះសីហនុ កំពុងបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរក៏ដូចជូនដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស

33

ព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ កំពុងបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ តាមរយៈការរៀបចំច្រកចេញចូលតែមួយដែលមាន ប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងក្ដីកង្វល់នានារបស់ប្រជាពលរដ្ឋ ជាពិសេសវិនិយោគិនដែលមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ ទាក់ទិនជាមួយនឹងការរៀបចំឯកសារផ្សេងៗ ។ 

ឯកឧត្ដមឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ឯកឧត្ដមអភិបាលខេត្តព្រះសីហនុ បានផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព រហ័ស និងត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាផ្តល់ទំនុកចិត្តជូនដល់ប្រជាពលរដ្ឋនិងវិនិយោគិន ។ឯកឧត្ដមបានបន្តថា តាមរយៈការចង្អុលបង្ហាញណែនាំពីក្រសួងមហាផ្ទៃ គឺអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ដ ការិយាល័យច្រកចេញចូលតែមួយរបស់ក្រុង ស្រុក នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាយន្តការច្រកចេញចូលតែមួយរបស់បណ្ដាឃុំ សង្កាត់ទាំងអស់ គឺបាននិងកំពុងតែផ្ដល់សេវាជូនប្រជាពលរដ្ឋ និងវិនិយោគិន ដែលបច្ចុប្បន្ននេះ ក៏មានកំណើនច្រើនជាងមុន រកចំណូលចូលរដ្ឋបានច្រើនជាងមុន និងកាត់បន្ថយភាពស្មុគស្មាញ បានមួយចំនួនធំជូនដល់ប្រជាពលរដ្ឋ ។
ឯកឧត្ដមអភិបាលរងអះអាងទៀតថា៖សម្រាប់ឯកឧត្តមអភិបាលខេត្ត បានណែនាំហើយណែនាំទៀត សម្រាប់ខេត្តព្រះសីហនុគឺមិនចង់ឃើញ និងមិនឱ្យមានប្រជាពលរដ្ឋកាន់ឯកសារពីមួយកន្លែង ទៅមួយកន្លែង ពីស្ថាប័នមួយទៅស្ថាប័នមួយ បន្ទាប់មកទៀតទើបបកចុះឡើងនោះទេ នេះគឺជាអ្វីដែលខាងអាជ្ញាធរខេត្តកំពុងតែលុបបំបាត់ បានន័យថា ច្រកចេញចូលតែមួយគឺជាកន្លែងដែលប្រជាពលរដ្ឋយកសំណូមពរ ទទួលយកសេវាពីរដ្ឋបាលខេត្ត យកមកដាក់នៅច្រកចេញចូលតែមួយ ហើយច្រកនេះហើយគឺជាអ្នកធ្វើកិច្ចការ ច្រកនេះហើយគឺជាអ្នកកាន់ឯកសារពីមួយកន្លែងទៅមួយកន្លែង កំណត់ថ្ងៃឱ្យប្រជាពលរដ្ឋមកទទួលវិញ ឧទាហរណ៍ថា ការរត់ឯកសារនោះមានរយៈ ពេល១៥ថ្ងៃ ២០ថ្ងៃ ឬមួយសប្ដាហ៍ គឺដែលអាចឱ្យប្រជាពលរដ្ឋមកទទួលយកឯកសារវិញ ដែលនេះគឺជាការផ្តល់សេវាសាធារណៈមួយ ដែលខេត្តព្រះសីហនុបាននិងកំពុងតែសស្រាក់សស្រាំអនុវត្ត ហើយទទួលបាននូវលទ្ធផលល្អប្រសើរ » ។
ឯកឧត្ដមអភិបាលរងខេត្តបន្ថែមថា ៖ចំពោះការផ្ដល់សេវាសាធារណៈជូនដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស គឺមានយន្តការនៃអនុគណៈកម្មការវិនិយោគរាជធានី ខេត្ត ដែលរាជរដ្ឋាភិបាលតាមរយៈច្បាប់វិនិយោគថ្មី គឺមានការផ្តល់ជូន ដូចជាការធ្វើវិមជ្ឈការ ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ គឺបាននិងកំពុងតែលើកទឹកចិត្តក្នុងការជំរុញឱ្យការអនុវត្តយន្តការអនុគណៈកម្មការវិនិយោគរាជធានី-ខេត្ត ដើម្បីដើរតួនាទីជំនួសថ្នាក់ជាតិ ដោយមានន័យថា ថ្នាក់ក្រោមជាតិក៏មានសិទ្ធិសម្រេច ដើម្បីទទួលការចុះបញ្ជីដល់អ្នកវិនិយោគ ដោយមានកំណត់ទំហំវិនិយោគ ក្រោម៥លានដុល្លារសហរដ្ឋអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង