ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនក្រុមក្មេងទំនើងយកទៅធ្វើការ សួរនាំក្រោយពីបានធ្វើសកម្មភាពវាយគ្នាសង្កាត់ស្ទឹងមានជ័យទី១ បណ្ដាលឲ្យមានរបួសនិងខូចខាតម៉ូតូ

32

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យឃាត់ខ្លួនក្រុមក្មេងទំនើងយកទៅធ្វើការសួរនាំក្រោយពីបានធ្វើសកម្មភាពវាយគ្នាបណ្ដាលឲ្យមានរបួសនិងខូចខាតម៉ូតូ  ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១និង១៣នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤  នៅក្នុងបរិវេណស្ថានីយប្រេងឥន្ធនៈភីធីធី ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។សមត្ថកិច្ចឱ្យដឹងថា៖មុនពេលកើតហេតុគេបានឃើញក្រុមក្មេងទំនើងមួយក្រុមមានគ្នា៩នាក់ព្រួតវាយទៅលើយុវជនម្នាក់មិនដឹងថាពួកគេមានទំនាស់ពាក្យសម្តីអ្វីនិងគ្នាទេនៅត្រង់ចំណុចក្បែរបន្ទប់ទឹកក្នុងបរិវេណការ៉ាសាំង បណ្ដាលឲ្យរងរបួសត្រង់ក យោងតាមកាមេរ៉ាសុវត្ថិភាពហើយទាក់ទងទៅនឹងយុទ្ធនាការបង្ក្រាបក្រុមក្មេងទំនើងផងនោះ សមត្ថកិច្ចនិងកសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង