ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីចិនលោកXi Jinping៖ ចេញបម្រាមចំនួន ៤ សម្រាប់កម្មាភិបាលវ័យក្មេង,ដូច្នេះសម្រាប់កម្ពុជាអ្នកដឹកនាំវ័យក្មេងក៏ត្រូវចងចាំ

80

ភ្នំពេញ៖កម្មាភិបាលវ័យក្មេងជាក្តីសង្ឃឹមនៃបុព្វហេតុបក្ស។ កម្មាភិបាលវ័យក្មេងមានភាពស្វាហាប់និងក្លាហាន ប៉ុន្តែពួកគេក៏មានចំណុចខ្វះខាតជាច្រើនផងដែរ។

នៅក្នុងដំណើរការនៃការរីកលូតលាស់ កម្មាភិបាលវ័យក្មេងគួរតែបញ្ចេញនូវគុណសម្បត្តិ និងកែតម្រូវគុណវិបត្តិរបស់ខ្លួន ហើយយកចិត្តទុកដាក់ជាពិសេសចំពោះបម្រាមទាំង៤ដូចខាងក្រោម៖

-បម្រាមទី១គឺ

អន្ទះសារចង់បានជោគជ័យពេក។កម្មាភិបាលវ័យក្មេងជាច្រើនបានឡើងកាន់តំណែងជាអ្នកដឹកនាំ ហើយមានចិត្តចង់ផ្លាស់ប្តូរស្ថានភាពយ៉ាងខ្លាំងក្លា។អារម្មណ៍ពុះកញ្ជ្រោលក្នុងការងារប្រភេទនេះនិងគោលបំណងដែលចង់ទទួលបានការទទួលស្គាល់ពីសង្គមគឺជាការល្អ។ ប៉ុន្ដែ ប្រសិនបើអ្នកអន្ទះសារចង់ជោគជ័យ ហើយធ្វើអ្វីលឿនពេក នៅពេលដែលមិនដឹងពីស្ថានភាពច្បាស់លាស់ ហើយមិនអាចវិភាគឱ្យច្បាស់ទេនោះ វាងាយនឹងខុសពីស្ដង់ដារវិទ្យាសាស្ត្រនិងប្រាសចាកពីសភាពពិតប្រាកដ។ “ដោះស្រាយបញ្ហាកុំប្រញាប់ប្រញាល់។”   អន្ទះសារចង់បានជោគជ័យពេកគឺបង្កប់នូវហានិភ័យដែលធ្វើឱ្យបរាជ័យ។

ខ្ញុំសម្គាល់ថាកម្មាភិបាលវ័យក្មេងមិនត្រឹមតែចាប់អារម្មណ៍លើការកសាងស្នាដៃនៅក្នុង “ការផ្លាស់ប្តូរគុណភាព”ឡើយ គឺគួរតែផ្តោតលើ “ការផ្លាស់ប្តូរបរិមាណ” ។ ខ្ញុំសូមកោតសរសើរចំពោះស្មារតី “សន្សឹមៗកុំបំបោល”និងស្មារតីលះបង់ដោយស្ងាត់ៗ ខ្ញុំលើកទឹកចិត្តកម្មាភិបាលឱ្យខិតខំប្រឹងប្រែងនិងផ្តោតលើការងាររយៈពេលវែងដែលត្រួសត្រាយផ្លូវសម្រាប់អ្នកដទៃ។

-បម្រាមទី២

គិតថាខ្លួនត្រូវទាំងអស់។ កម្មាភិបាលវ័យក្មេងសព្វថ្ងៃបានទទួលការអប់រំកម្រិតមធ្យមសិក្សា ឬឧត្តមសិក្សា ហើយមានចំណេះដឹងពីសៀវភៅមួយចំនួន ប៉ុន្ដែពួកគេមិនបានស្គាល់ច្បាស់ពីសង្គម ឆ្លងកាត់ឧបសគ្គមិនគ្រប់គ្រាន់ និងខ្វះបទពិសោធន៍ ពួកគេងាយនឹងច្រលំថា “គ្រប់គ្នាកំពុងដេកលក់ មានតែខ្ញុំទេដែលភ្ញាក់តែម្នាក់ឯង”និងទំនោរមិនយកចិត្តទុកដាក់ចំពោះបទពិសោធន៍ប្រវត្តិសាស្ត្រ។ តាមពិតទៅ ចំណេះដឹងមកពីសៀវភៅគ្រាន់តែជាចំណេះដឹងប្រយោលមួយប៉ុណ្ណោះ ដែលកើតចេញពីការប្រមូលផ្តុំ និងសង្ខេបបទពិសោធន៍ជាក់ស្តែងរបស់អ្នកធ្វើការរាប់ពាន់នាក់។ មើលរំលងបទពិសោធន៍ប្រវត្តិសាស្ត្រ គឺមើលរំលងមហាជន។ បើអ្នកកាត់ផ្ដាច់ពីមហាជន ហើយនៅម្នាក់ឯង អ្នកនឹងមិនបានសម្រេចអ្វីឡើយ។

-បម្រាមទី៣

ផ្លាស់ប្ដូរគោលនយោបាយម្ដងព្រឹកម្ដងល្ងាច ។ ពេលកម្មាភិបាលវ័យក្មេងចូលកាន់តំណែងដំបូង មិនថាធ្វើការងារល្អ ឬមិនល្អនោះទេ មួយរយៈក្រោយមក យើងនឹងស្ដាប់ឮមតិយោបល់៖ អ្នកខ្លះសរសើរ ហើយខ្លះទៀតសង្ស័យ និងប្រឆាំង។ កម្មាភិបាលវ័យក្មេងមិនគួររារេដោយសារតែមតិគេនិយាយតែមួយពេល មិនត្រូវងងឹតងងុលដោយសារការវាយតម្លៃពីគេ មិនស៊ីវីល័យ មិនភ្លើតភ្លើនតាមគេ។ នៅពេលដែលមានជំនឿយ៉ាងមុតមាំ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់អ្នកទទួលបានការទទួលស្គាល់ និងយោគយល់កាន់តែច្រើនពីអ្នកផង ហើយនៅពេលដែលបញ្ហាត្រូវបានដោះស្រាយបន្តិចម្តងៗ រាល់ពាក្យគេនិយាយគ្រប់បែបយ៉ាងនឹងស្ងប់ស្ងាត់ទៅវិញ។ ដំណើរការនៃការស្ងប់ស្ងាត់ក៏ជាដំណើរការដែលអ្នកទទួលបានការទទួលស្គាល់ផងដែរ។

-បម្រាមទី៤គឹ

មានគំនិតតែអត់កំណើត។នេះគឺមានន័យថា គិតថាខ្លួនស្អីក៏ចេះតែខ្ជិលទៅធ្វើ។អ្នកដែលមានចំណេះដឹងពីសៀវភៅច្រើន ប៉ុន្តែបទពិសោធន៍អនុវត្តតិចតួច ងាយប្រឈមនឹងបញ្ហាដែលមិនអាចធ្វើកិច្ចការធំ និងមិនចង់ធ្វើរឿងតូចៗ ហើយទីបំផុតក្លាយជា “មនុស្សឥតប្រយោជន៍”គឹស្អីក៏ធ្វើមិនបាន ។

«ចង់សម្រេចកិច្ចការធំត្រូវតែចាប់ផ្ដើមពីកិច្ចការតូចៗទៅ»។ បើនិយាយពី “ធ្វើកិច្ចការធំ” កម្មាភិបាលវ័យក្មេងត្រូវមានអាកប្បកិរិយាស្មោះត្រង់ ស្ម័គ្រចិត្តធ្វើការងារធម្មតាបំផុត ហើយមានឆន្ទៈបំពេញតួនាទី បំពេញចន្លោះប្រហោង។ មានតែធ្វើបែបនេះទេ ទើបយើងអាចបន្តដកស្រង់បទពិសោធន៍ ទទួលបានការទទួលស្គាល់ពីសង្គមបន្តិចម្តងៗ និងសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យក្នុងការងារធម្មតា៕អត្តបទនិងរូបភាពយកពីឆានែលតេឡេក្រាមផ្លូវការរបស់CPP -pp officialថ្ងៃទី២៥មិថុនា២០២៤

អត្ថបទដែលជាប់ទាក់ទង