ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ផ្លោះរបងចូលលួចម៉ូតូអ្នកភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ

27

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ត្រូវនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពផ្លោះរបងផ្ទះចូលលួចម៉ូតូ ហើយត្រូវប្រជាពលរដ្ឋ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ១៥នាទី ចំណុចផ្ទះលេខ៥២៤J ផ្លូវបេតុង ក្រុមទី៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោលវរសេនីយ៍ឯក ហ៊ាងថារ៉រត អធិការនំរបាលខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនសង្ស័យដែលកម្លាំងឃាត់ខ្លួននេះ មាន ៖

១-ឈ្មោះ សុខ វណ្ណនី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរគ្មាន មានទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន មានសារធាតុញៀន) ។

២-ឈ្មោះ ហេង រតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន) ។

សម្ភារៈដកហូត:

១- ដែកសរសៃលួសកែច្នៃសម្រាប់ឆ្កឹះសោរ ០១

២- កូនសោរម៉ូតូ ០១

៣- សោរលេខដប់ ០១

៤- ខ្ចៅចាប់ផ្លាកលេខម៉ូតូ ០២គ្រាប់

៥- មេសោរសូឡិច និងកូនសោរ ០១

៦- ទូរស័ព្ទមួយគ្រឿងម៉ាក VIVO ពណ៌ខៀវ លេខ ០៩៦៩៤៤៤១០២

៧- ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង ១AI-១៣៤៤ លេខតួ+លេខម៉ាស៊ីន ១៩៩៨២៦

ចំណែកជនរងគ្រោះ ឈ្មោះ ស៊ាង វួចណេង ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៥២៤J ផ្លូវបេតុង ក្រុមទី៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យមានគ្នា ចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿង ចេញពីម្ដុំផ្លូវរថភ្លើងចាស់ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ លុះពេលមកដល់ចំណុចកើតហេតុ បានឃើញទ្វាររបងផ្ទះជួលរបស់ជនរងគ្រោះជំហ និងជាឱកាសល្អ ជនសង្ស័យ ឈ្មោះ សុខ វណ្ណនី បានចូលទៅក្នុងរបងផ្ទះរបស់ជនរងគ្រោះ ដើម្បីធ្វើសកម្មភាពលួចម៉ូតូ តែត្រូវអ្នកជួលផ្ទះ និងម្ចាស់ផ្ទះជួល ឃើញទាន់ បានប្តឹងសមត្ថកិច្ច ភ្លាមៗនោះកម្លាំងល្បាតប៉ុស្តិ៍ឫស្សីកែវ បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២នាក់ រួមនឹងវត្ថុតាងខាងលើ នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរយកចម្លើយ និងទទួលបណ្ដឹងពីជនរងគ្រោះឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

ចំពោះមុខផ្នែកជំនាញខណ្ឌ-ប៉ុស្តិ៍ បាននិងកំពុងធ្វើការសាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង