ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមU16កម្ពុជាបញ្ចប់បេសកកម្មក្នុង ព្រឹត្តិការណ៍ ASEAN U16 Boy’s Championship 2024

24

ភ្នំពេញ៖ក្រុមបាល់ទាត់អាយុក្រោម១៦ឆ្នាំរបស់កម្ពុជាបានត្រឡប់មកដល់ប្រទេសវិញហើយបន្ទាប់ពីបាត់បង់ឧិ៍កាសឡើងទៅលេងបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

  ព្រឹត្តិការណ៍ ASEAN U16 Boy’s Championship 2024នេះចែកចេញជា៣ពូលដោយមួយពូលៗយកមួយក្រុមឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ដើម្បីបានមួយក្រុមទៀតទៅបង្ក្រប់ឲ្យបាន៤ក្រុមនោះគេជ្រើសរើសយកក្រុមចំណាត់ថ្នាក់លេខ២នៃពូលណាមួយដែលល្អ

ជាងគេទៅបង្គ្រប់ជើង។

  លេងក្នុងពូលកម្ពុជាឈ្នះមីយ៉ាន់ម៉ា២ទល់១ស្មើវៀតណាម១ទល់១និងឈ្នះប្រ៊ុយណេ៦

ទល់០មាន៧ពិន្ទុគឺជាក្រុមចំណាត់ថ្នាក់ដែលល្អជាងគេមួយដោយមានគ្រាប់បាល់ចំណេញចំ

នួន៧គ្រាប់។ប៉ុន្ដែបន្ទាប់ពីក្រុមថៃលេងឈ្នះម៉ាឡេស៊ី៣ទល់០ធ្វើឲ្យគ្រាប់បាល់ចំណេញរបស់ថៃឡើង៨គ្រាប់លើសកម្ពុជាមួយគ្រាប់ហើយបានក្លាយជាក្រុមចំណាត់ថ្នាក់លេខ២ដែលល្អ

ជាងគេ។

ថៃបានឡើងលេងបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឯកម្ពុជាបាត់បង់ឧិ៍កាសគួរឲ្យសោក

ស្ដាយ។

សូមបញ្ជាក់ថាកាលពីឆ្នាំ២០២២ ក្រុមកម្ពុជា បានបញ្ចប់ត្រឹមលេខ៣ ក្នុងពូល Cដោយ រកបានតែ ៣ពិន្ទុ និងនៅឆ្នាំ២០១៩ ឆ្លងកាត់ ៥ប្រកួតរកបានតែ ១ពិន្ទុប៉ុណ្ណោះ ។

តាមរយៈលទ្ធផលនេះ នៅការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN U16 Boy’s Championship 2024 គឺក្រុមវៀតណាម (លេខ១ ពូលB) ត្រូវប៉ះក្រុមអូស្ត្រាលី (លេខ១ ពូល C) ហើយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី (លេខ១ ពូល A) ប៉ះក្រុមថៃ (លេខ២ ពូលC) ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី០៣ខែកក្កដាខាងមុខ។ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីគឺជាក្រុមការពារតំណែងជើងឯកឆ្នាំ

២០២២ ៕

អត្ថបទដែលជាប់ទាក់ទង