គំនិតបញ្ញាវ័ន្ត៖ គំនិតទាំងរបស់ព្រះបាទជ័យវរ្ម័នទី៧
ភ្នំពេញ៖ថ្ងៃនេះចំជាមានកិត្តិយសដែលបានចូលរួមប្រជុំទេវតាពិភពលោកដែលមានទាំងខ្ញុំជា
ជំនួយការទេវតា មានទេវាតាចិន បារាំង អាមេរិក អ្ហូស ទេវតាម៉ាពិភពលោកចូលរួមទាំងអស់។
ខ្មែរត្រូវបានទេវតានានាចាប់អារម្មណ៍ខ្លាំងតាមរយៈប្រាង្គប្រាសាទនានា រួមទាំបញ្ញា
ញាណដ៏អស្ចារ្យរបស់ព្រះបាទជ័យវរ្ម័នទី៧។ក្រោយចប់ការប្រជុំអ្នកកាសែតស្ថានលើទាំងអស់
មកព័ទ្ធសួរខ្ញុំជុំវិញព្រះបាទជ័យវរ្ម័នទី៧ពិធីលើវិធីសាស្រ្តនៃការដឹកនាំប្រទេសរបស់ព្រះអង្គ
តែម្ដង។
ខ្ញុំបានតបទៅវិញខ្លីៗថាព្រះបាទជ័យវរ្ម័នទី៧ដឹកនាំប្រទេសដោយឈរលើគោលកាណ៍ចំនួន៨។
គោលការណ៍ទី១/ទឹកអម្រែក៖មានន័យថាមេដឹកនាំត្រូវតែជាមនុស្សអព្យាក្រិតមិនត្រូវ
លម្អៀង និងថ្លឹងថ្លែងគុណទោសឲ្យបានត្រឹមត្រូវ។
គោលការណ៍ទី២/ភ្នែកខ្លែង៖មេដឹកនាំត្រូវមានចក្ខុវែងឆ្ងាយ គិតប្រយោជន៍ជាតិនិងប្រ
ជាជនជាធំលើសអ្វីៗទាំងអស់។
គោលការណ៍ទី៣/សម្ញែងរាជសីហ៍៖មេដឹកនាំត្រូវធ្វើខ្លួនឲ្យអង់អាចក្លាហានមិនត្រូវបាក់
ស្បាតឬចាញ់ប្រៀបបច្ចាមិត្តឡើយ។
គោលការណ៍ទី៤/សំដីឥសូរ៖មេដឹកនាំត្រូវពោលពាក្យសំដីពិត។ពាក្យសំដីមេដឹកនាំប្រៀបបានទៅនឹងច្បាប់គឺខុសត្រូវស្លាប់ ត្រូវគឺរស់។
គោលការណ៍ទី៥/ថ្ងូរព្រះឥន្ទ្រ៖មេដឹកនាំជាមនុស្សដែលមានការអត់ធ្មត់ខ្ពស់ លះបង់
សេចក្ដីសុខផ្ទាលខ្លួនដើម្បីប្រជាជន។
គោលការណ៍ទី៦/សុបិន្ដសួគ៌៖មមេដឹកនាំត្រូវហ៊ានសុបិន្ដធំដើម្បីដឹកនាំរាស្ត្រទៅរកភាពរ៉ុងរឿងនិងជឿនលឿនដល់កម្រិតកំពូល។
គោលការណ៍ទី៧/ខួរទន្សាយ៖មេដឹកនាំត្រូវមានភាពវ័យឆ្លាតស្គាល់ល្បិចសត្រូវមើលធ្លុះបញ្ហាចំពោះមុខនិងពេលអនាគត។
គោលការណ៍ទី៨/សប្បាយស្រមោច៖មេដឹកនាំត្រូវបណ្ដុះគំនិតសាមគ្គីភាពដល់ប្រជាជនឲ្យពួកគេសប្បាយរីករាយក្នុងការចូលរួមកសាងជាតិនិងស្ម័គ្រស្លាប់ក្នុងការធ្វើចម្បាំងដើម្បីការពារទឹកដីនិងសេចក្ដីសុខរបស់ប្រជាជន៕