ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជីវប្រវត្តឯកឧត្ដមគួច ចំរើន អភិបាលខេត្តកណ្ដាល

71

ឯកឧត្តម គួច ចំរើន មានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ជាអតីតមន្ត្រីកងទព័ ជាមន្ត្រីសាលាក្រុងភ្នំពេញ ជាអភិបាលរងខណ្ឌចំការមន ជាអភិបាលខណ្ឌមានជយ័ ជាអភិបាលខណ្ឌដូនពេញ ជាអគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ ជាអភិបាលខេត្តកំពង់ចាម និង ជាអភិបាលខេត្តព្រះសីហនុហើយចុងក្រោយត្រូវបានព្រះរាជក្រឹត្យចុះថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤ត្រាស់បង្គាប់អោយធ្វើជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

  ឯកឧត្តម គួច ចំរើន ( Kuoch  Chamroeun ) កើតនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧២ សញ្ជាតិខ្មែរ នៅភូមិតាពរ័លើ  ឃុំពង្រក្រោម  ស្រុកជីក្រែង ខេត្តសៀមរាប ។ បច្ចុប្បន្នមានអាសយ័ដ្ឋានអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ។

  ក្រោយថ្ងៃរំដោះថ្ងៃ៧មករាឆ្នាំ១៩៧៩  ឯកឧត្តម គួច ចំរើន   ដែលស្ថិតនៅក្នុង  វយ័កុមារនៅឡើយ បានចូលរៀនថ្នាក់ដំបូងក្រោមផ្ទះមួយនៅក្នុងភូមិត្រាចថ្មី  ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប  ចូលដល់ថ្នាក់ទី២  បានទៅរៀននៅសាលាគំរូកំពង់ក្តី បន្ទាប់មកបានបន្តការសិក្សារហូតដល់ចប់ចំណេះដឹងទូទៅនៅសាលា១០មករាសៀមរាបនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ១៩៨៩។

  នៅឆ្នាំ១៩៩០ ឯកឧត្តម គួច     ចំរើន  បានចូលរៀននៅមហាវិទ្យាលយ័បច្ចេកទេសកងទព័ ប្រទេសវៀតណាម   ក្រោយមកនៅថ្ងៃ២៨ខែមីនាឆ្នាំ១៩៩៣   បានសិក្សាបន្តនៅមហាវិទ្យាលយ័និតិសាស្ត្រ និង  វិទ្យាសាស្ត្រសេដ្ឋកិច្ច  ដែលបញ្ចប់នៅថ្ងៃទី២២ខែកក្កដាឆ្នាំ១៩៩៧    ដោយទទួលបានបរិញ្ញាបត្រ័វិទ្យាសាស្ត្រសេដ្ឋកិច្ច ។  នៅថ្ងៃទី០១ខែតុលាឆ្នាំ២០០៤  បានចូលសិក្សានៅសាកលវិទ្យាលយ័និតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច    ទទួលបានបរិញ្ញាបត្រ័ជាន់ខ្ពស់រដ្ឋបាលសាធារណៈនៅថ្ងៃទី០១ខែសីហាឆ្នាំ២០០៧។

ឯកឧត្តម គួច    ចំរើន អាចប្រើប្រាស់បាននូវភាសាអង់គ្លេស និង វៀតណាម។ក្រៅពីការសិក្សានៅតាមមហាវិទ្យាលយ័និងសាកលវិទ្យាលយ័ ឯកឧត្តមក៏បានទទួលការបណ្តុះបណ្តាលនិងវគ្គសិក្សាខ្លីៗ កម្រិតវិញ្ញាបនបត្រ័ ពីអង្គការJICAលើការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់លើផ្នែកច្បាប់ភូមិបាល , ពីវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លើផ្នែកហ្វឹកហ្វឺនទំនាក់ទំនងអន្តរជាតិ , ពីវិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្ស លើការងាររដ្ឋបាលសម្រាប់មន្ត្រីខេត្ត-ក្រុង , ពី UNIVERSITY OF SANFRANCISCO លើច្បាប់បោះឆ្នោត,ពីវិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្សលើផ្នែកអភិបាលកិច្ចល្អ និង ទទួលបានវិញ្ញាបនបត្រ័ពីសាលាក្រុងភ្នំពេញលើការងាររដ្ឋបាល។

  ក្រោយពេលបញ្ចប់ការសិក្សាចំណេះដឹងទូទៅហើយ ឯកឧត្តម គួច ចំរើន បានចូលបម្រើការងារជាកងទព័ នៅយោធាខេត្តសៀមរាបថ្ងៃទី១៥កញ្ញា១៩៨៩ មិនមែនថ្ងៃទី២៨ខែមិថុនាឆ្នាំ១៩៨៩ទេ( ថ្ងៃទី២៨ខែមិថុនាឆ្នាំ១៩៨៩ គឺសរសេរច្រឡំដោយអ្នកធ្វើជំរឿននៅឆ្នាំ២០០០ហើយមិនបានកែក៏ប្រើរហូតដល់សព្វថ្ងៃ)។ធ្វើជាកងទព័នៅខេត្តសៀមរាប មានតួនាទីជាប្រធានខនៃការិយាលយ័កំណែនយោធាខេត្តបានមួយរយៈ ត្រូវអង្គភាពបញ្ជូនអោយទៅរៀននៅសាលាវប្បធម៍កងទព័ ស្វាយរលំខេត្តកណ្តាល នៅថ្ងៃទី៤ខែកញ្ញាឆ្នាំ១៩៩០ដល់ថ្ងៃទី២៨មីនាឆ្នាំ១៩៩១ដោយមានតួនាទីជាប្រធានខ វប្បធម៍កងទព័។

  ឯកឧត្តមគួច ចំរើន ដោយសារមានសញ្ញាបត្រ័បញ្ចប់ការសិក្សាចំណេះដឹងទូទៅ ក្រសួងការពារជាតិបានជ្រើសរើសអោយទៅបន្តការសិក្សានៅមហាវិទ្យាលយ័បច្ចេកទេសកងទព័ប្រទេសវៀតណាម រយៈពេលមួយឆ្នាំ(១៩៩០) និង បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរួចមក កងទព័ដែលបានបញ្ជូនទៅរៀននៅបរទេសទាំងអស់ ត្រូវបានក្រសួងការពារជាតិហៅអោយត្រឡប់ចូលមកស្រុកវិញនៅឆ្នាំ១៩៩១។

  ពេលត្រឡប់ចូលស្រុកវិញឯកឧត្តម គួច ចំរើនបានចូលទៅនៅអង្គភាពង៧០(ចោមចៅ) និង បានបន្តការសិក្សាមួយរយៈពេលខ្លី   នៅសាលាយោធាឬស្សីកែវហើយបានបន្តទៅនៅក្នុងកងពលលេខ៧  (ឧត្តង្គ) រហូតដល់ថ្ងៃទី២៨ខែមីនាឆ្នាំ១៩៩៣ ដោយមានតួនាទីជាប្រធានក្រុមក្នុងអង្គភាពដេ៧៦(D76) នៃក្រសួងការពារជាតិ។

ឯកឧត្តមឱ្យដឹងទៀតថា ក្រោយពេលត្រឡប់ចូលស្រុកវិញ ក្រសួងការពារជាតិបានស្នើទៅក្រសួងអប់រំ អោយជួយបើកសាលាបណ្តុះបណ្តាលដល់នាយទាហានដែលរៀនមិនទាន់ចប់មកពីបរទេសអោយបានរៀនបន្តដល់ចប់ ។ ប៉ុន្តែដោយសារប្រទេសកម្ពុជានៅពេលនោះ មិនទាន់មានសាលាបច្ចេកទេសកងទព័នៅឡើយ ឯកឧត្ដមគួច ចំរើនត្រូវបានផ្ទេរទៅរៀននៅសាលាសេដ្ឋកិច្ចដល់ចប់ហើយក៏បានផ្ទេរក្របខណ្ឌចេញពីក្រសួងការពារជាតិទៅក្រសួងមហាផ្ទៃ និង មកបម្រើការងារ នៅសាលាក្រុងភ្នំពេញ។

ក្នុងពេលបម្រើការងារនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៨ខែមីនាឆ្នាំ១៩៩៣ដល់ថ្ងៃទី១៣ខែកក្កដាឆ្នាំ១៩៩៩ ឯកឧត្តម គួច ចំរើន ជាបុគ្គលិកចាត់តាំងសាលាខណ្ឌចំការមន រាជធានីភ្នំពេញ។ ពីថ្ងៃទី១៣ខែកក្កដាឆ្នាំ១៩៩៩ដល់ថ្ងៃទី២២ខែឆ្នាំ២០០៤ ជាអភិបាលរងខណ្ឌចំការមន។ ពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០០៤ដល់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៤ ជាអភិបាលខណ្ឌមានជយ័ ។ ពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៤ដល់ថ្ងៃទី៦ខែធ្នូឆ្នាំ ២០១៦ ជាអភិបាលខណ្ឌដូនពេញ ។ ពីថ្ងៃទី៦ខែធ្នូឆ្នាំ ២០១៦ដល់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧ ជាអគ្គនាយករងរដ្ឋបាល ក្រសួងមហាផ្ទៃ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ជាអភិបាលខេត្តព្រះសីហនុ។

នៅក្នុងពេលបំពេញការងារជាអាជ្ញាធរមូលដ្ឋាន ដោយមានស្នាដៃល្អច្រើនឯកឧត្តមគួច ចំរើន  បានទទួលនូវការសរសើរជូនរង្វាន់បន្តបន្ទាប់ ជាអនុក្រឹត្យពីរាជរដ្ឋាភិបាលនូវមេដាយប្រាក់និងមាស ដោយសារបានបំពេញភារកិច្ចជូនសាលាក្រុងភ្នំពេញ, អនុវត្តគម្រោងសាងសង់ស្ថានីយបូមទឹក , បំពេញភារកិច្ចជូនជាតិ មាតុភូមិ , ផែ្នកមនុស្សធម៍ការងារកាកបាទក្រហម,ចុះជួយប្រជាពលរដ្ឋជួបគ្រោះធម្មជាតិផ្សេងៗនិងកសាងផ្លូវក្រួសក្រហម ផ្លូវបេតុងនិងកៅស៊ូក្នុងមូលដ្ឋានដែលឯកឧត្តមបានដឹកនាំ

ទទួលបានការសរសើរជាព្រះរាជក្រឹត្យពីរាជរដ្ឋាភិបាល    ជាមុនីសារភណ្ឌ័ថ្នាក់សេនាចំនួនពីរ  និង ថ្នាក់ធិបឌិនចំនួនមួយ       លើការអភិវឌ្ឍវិសយ័ព្រះពិទ្ធសាសនា, ការកសាងសមិទ្ធផលនានានៅក្នុងភូមិឃុំនិង កសាងអភិវឌ្ឍន៍ប្រទេសជាតិ។ទទួលបានការសរសើរជាព្រះរាជក្រឹត្យពីព្រះបរមរាជវាំងមានថ្នាក់មហាសេនាមួយ ថ្នាក់មហាសេរីវឌ្ឍន៍មួយ និង សុវត្ថារាថ្នាក់មហាសេនាមួយ។

ឯកឧត្តម គួច   ចំរើន មានភរិយាឈ្មោះ អ៊ូ  ធីតាពៅ  កើតថ្ងៃទី២៤ខែមេសាឆ្នាំ១៩៨៤ មានមុខរបរជាមេធាវី   ស្នាក់នៅផ្ទះលេ១៤ ផ្លូវលេខ៤៤៦    ភូមិ៥សង្កាត់ទួលទំពូងខណ្ឌចំការមន រាជធានីភ្នំពេញ។មានកូនប្រុសបីនាក់ ឈ្មោះគួច ចំរើនរដ្ឋ , គួច ចំរើនជាតិ និង គួចចំរើនភព អ្នកទាំងបីកំពុងសិក្សា។

ឯកឧត្តមគួច ចំរើន មានឪពុកបង្កើតឈ្មោះ គួច   ណាំហេង ដែលបានទទួលមរណកាលក្នុងរបបប៉ុលពត    មានម្តាយបង្កើតឈ្មោះសុខ ឈាង  កើតនៅថ្ងៃទី១ខែមករាឆ្នាំ១៩៤៤ នៅភូមិត្នោត ឃុំកំពង់ចិន  ស្រុកស្ទោង ខេត្តកំពង់ធំ    បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ។

ឯកឧត្តម គួចចំរើន មានបងប្អូនប្រុសស្រីបង្កើត៥នាក់ដោយបងស្រីទី១ឈ្មោះគួច ខាណៃ សព្វថ្ងៃនៅខេត្តសៀមរាប , បងប្រុសទី២ឈ្មោះ គួច ប៊ុនប៉ោ សព្វថ្ងៃនៅភ្នំពេញ , បងប្រុសទី៣ឈ្មោះគួច ចំណាន នៅភ្នំពេញ, ប្អូនស្រីពៅទី៥ឈ្មោះ គួច សូរិយា រស់នៅខេត្តសៀមរាប ។  ឯកឧត្តម គួច ចំរើន ជាកូនទី៤ នៃបងប្អូនទាំង៥នាក់។

កាលក្នុងរបបប៉ុលពត ឯកឧត្តម គួច ចំរើន      ស្ថិតក្នុងវយ័កុមារភាពនៅឡើយដោយរស់នៅភូមិតាពរ័លើ ឃុំពង្រក្រោម ដែលជាទីកំណើតរបស់លោករហូតដល់ឆ្នាំ១៩៧៨ ទើបគេចាប់ផ្តើមប្រើអោយជួយធ្វើការងារស្រាលៗខ្លះ។

ឯកឧត្តម គួច ចំរើន និយាយថា នៅសល់មួយឆ្នាំចុងក្រោយនៃរបបប៉ុលពត(១៩៧៨) គេបានប្រើខ្ញុំអោយដើររើសគួរស្រូវ រើសអាចម៍គោតាមវាលស្រែនិងសែងលាមកយកទៅអោយគេធ្វើជី ។ ឪពុករបស់ឯកឧត្ដមបានបាត់ដំណឹងសូន្យរហូតដល់សព្វថ្ងៃ ចាប់តាំងពីក្រោយពេលអង្គការហៅអោយទៅរៀនសូត្រក្នុងសមយ័នោះ។តាមពិតឯកឧត្ដម គួច ចំរើន កើតនៅឆ្នាំ១៩៦៩មិនមែនឆ្នាំ១៩៧២ទេ តែដោយសារនៅពេលចុះឈ្មោះចូលរៀននៅឆ្នាំ១៩៧៩ គ្រូមើលឃើញមាឌរបស់ឯកឧត្ដម តូចនិងស្គម គ្រូក៏ដាក់ថ្ងៃខែឆ្នាំ(៤ ខែវិច្ឆិកា ឆ្នាំ១៩៧២)អោយដើម្បីបានចូលរៀនហើយឯកឧត្ដមក៏បានប្រើប្រាស់ថ្ងៃខែឆ្នាំនេះជាប់រហូតដល់បច្ចុប្បន្ន។

ឯកឧត្តម គួច ចំរើន មានរហ័សនាមP5ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយ UNTAC  នៅភ្នំពេញមានចលនាយុវជនជាច្រើនក្រុមបម្រើអោយគណបក្សនយោបាយផ្សេងៗគ្នា។ នៅពេលនោះសម្តេច(តេជោ)សហនាយករដ្ឋមន្ត្រី បានអោយមន្ត្រីនៅខុទ្ទកាលយ័របស់សម្តេចធ្វើការប្រមូលមេក្រុមនិស្សិត នៅតាមមហាវិទ្យាលយ័និងសាកលវិទ្យាលយ័នានាមកចងក្រងជាក្រុម ដើម្បីដឹកនាំនិងតម្រង់ទិសនិស្សិត។

ពេលចងក្រងបានជាក្រុមហើយ នៅឆ្នាំ១៩៩៥ដែលកាលនោះសម្តេចជាសហនាយករដ្ឋមន្ត្រី បានអនុញ្ញាតអោយក្រុមនិស្សិតដែលមានគ្នាចំនួន២២នាក់ ចូលជួបសំណេះសំណាលនៅភូមិគ្រឹះវិមានឯករាជ្យ។ ពេលនោះសម្តេចបានប្រសិទ្ធិនាមក្រុមនិស្សិតនេះថាជាក្រុម២២ ។ សម្តេចបានប្រគល់ក្រុមនេះអោយទៅគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលមានឯកឧត្តមជា សុផារ៉ា ជាអ្នកដឹកនាំនិងគ្រប់គ្រង។

នៅគណបក្សប្រជាជនក្រុងភ្នំពេញកាលនោះ មានច្រើនក្រុមនិងធ្វើការងារផ្សេងៗគ្នាហើយដើម្បីងាយស្រួលធ្វើការទំនាក់ទំនងគ្នាតាមវិទ្យុទាក់ទង ក្រុម២២ក៏បានដាក់រហស័នាមអោយគ្រប់គ្នា ដោយអក្សរប៉េ គឺចាប់ពីប៉េ១ឡើងដោយឯកឧត្ដមមានរហស័នាមP៥ ឯកឧត្តមឃួង ស្រេងP៧ ។  រហស័នាមនេះបានប្រើប្រាស់រហូតដល់សព្វថ្ងៃ    តែប្រជាពលរដ្ឋទូទៅមិនបានស្គាល់ឈ្មោះនេះទេ   គឺមានតែមន្ត្រីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីកងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះ  ដែលបានស្គាល់រហស់នាមនេះច្បាស់៕

អត្ថបទដែលជាប់ទាក់ទង