ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបានចំណាត់ថ្នាក់លេខ៩នៃព្រឹត្តិការណ៍ The Magnificent Ten 2024 នៅប្រទេសថៃ

55

ភ្នំពេញ៖ការប្រណៅងរថយន្ដក្នុងកម្មវិធីThe Magnificent Ten 2024ដែលជាកម្មវិធីប្រណាំងOff roadធំបំផុត ប្រចាំឆ្នាំនៅ Grandprix Motor park Thailand បានបញ្ចប់ហើយ។

  នេះ លោក ឈិន សីហា ដែលជាប្រធានក្រុម ដែលបានដឹកនាំក្រុមចូលរួមប្រកួត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួននាថ្ងៃទី២ខែកក្កដានេះថាចំពោះក្រុមរបស់កម្ពុជាយើងពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើននិងមានការអភិវឌ្ឍល្អទៅៗបើយើងប្រៀបធៀបទៅឆ្នាំមុនៗដែលយើងចូលរួម។ ឆ្នាំនេះ យើងធ្វើបានល្អច្រើន ទាំងបច្ចេកទេស ទាំងការងារជាក្រុម ទាំងបទពិសោធន៍និងអ្វីៗគ្រប់បែបយ៉ាង ដែលបានត្រៀម សម្រាប់ការចូលប្រកួតនេះ ដូចនេះគឺយើងបានធ្វើកាន់តែល្អប្រសើរថែមមួយកម្រិតទៀត សម្រាប់ការប្រកួតថ្មីៗនេះ ក្នុងកម្មវិធី The Magnificent Ten។

  លោកបន្តថាចំណុចពិសេសលោកសង្កេតឃើញថាគឺបច្ចេកទេសរថយន្តនិងការរៀបចំ

រថយន្តការប្រើប្រាស់ឧបករណ៍បច្ចេកទេសផ្សេងៗមានការរៀបចំឡានគឺយើងត្រូវតាមស្តង់ដារមួយដ៏ខ្ពស់ ដែលអាចចូលទៅប្រឡូក ក្នុងចំណោមអ្នកខ្លាំងទាំងអស់បាន គឺមានន័យថា គេមានអីយើងមានហ្នឹងដែរទាំងត្រើយការលេទាំងត្រើយល្បឿនទាំងបូមឡានជើងក្រោមទាំងបច្ចេកទេស ទាំងសុវត្ថិភាព និងគ្រឿងម៉ាស៊ីនអីទាំងអស់ គឺយើងពេញលក្ខណៈជាស្តង់ដារ ដើម្បីចូលប្រកួតក្នុងចំនោមអន្តរជាតិបាន។

លោកប្រធានក្រុមបានគូសរំលេចថាថ្វីត្បិតតែយើងធ្វើមិនបានចំណាត់ថ្នាក់ដូចអ្វីដែលរំពឹងទុកនោះក៏ពិតមែនក៏ប៉ុន្តែយើងបានចំណាត់ថ្នាក់លេខ៩គឺជាចំណាត់ថ្នាក់មួយដែលក្នុងចំណោមក្រុមខ្លាំងទាំង១០ មកពី២៤ក្រុម ដែលសរុបទាំងអស់៨៤រថយន្ត ។

ឆ្នាំទី៣ នេះ កម្ពុជាអាចឡើងមកកាន់តំណែងលេខ៩នៃ ក្រុមខ្លាំងទាំង១០បាន។ កម្មវិធីនេះគេធ្វើមកជាង២០ឆ្នាំហើយអញ្ចឹងអ្នកដែលចូលក្នុងកម្មវិធីនេះគេមានបទពិសោធន៍ជាង២០ឆ្នាំហើយសម្រាប់យើងទើបតែបាន៣ឆ្នាំនេះហើយយើងអាចឡើងមកកាន់តំណែងTop10នេះ បានន័យថា យើងក៏មិនធម្មតាដែរ ។

  ក្រុមការងារមានការសហការណ៍គ្នាបានយ៉ាងល្អ។សូមបញ្ជាក់ថាកីឡាករដែលបានចូលរួមប្រកួត ដែលមានលក្ខណៈប្រណាំងជាក្រុម ៣ឡានដែលក្រុមទីម១មានកីឡាករ វង្ស គឹមហួត Co Driver កីឡាករ មុំ ណី, ២. កីឡាករ ព្រំ រស្មី Co Driver កីឡាករ លាភហេង និង៣. កីឡាករ ញឹម សុវណ្ណារ៉ូ Co Driver កីឡាករ ហេង បញ្ញា ។ ក្នុងនោះមានក្រុមការងារសរុបចំនួន ២២នាក់ ទាំងរថយន្តប្រណាំង និងរថយន្តService សរុបជាង១០គ្រឿង ដឹកនាំដោយប្រធានក្រុម លោក ឈិន សីហា ៕

អត្ថបទដែលជាប់ទាក់ទង