ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុក្រឹត្យសម្រេចតែងតាំង លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ជាអភិបាលរងរាជធានីភ្នំពេញ

67

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំង លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ឲ្យកាន់មុខតំណែងជាអភិបាលរងរាជធានីភ្នំពេញ។ នេះបើតាមអនុក្រឹត្យ ដែលទទួលបាននៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបថា លោក សេង វណ្ណៈ មានតួនាទី ជានាយករដ្ឋបាល នៃសាលារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ មានតួនាទី ជានាយករងរដ្ឋបាល នៃសាលារាជធានីភ្នំពេញ។

   គួរបញ្ជាក់ដែរថា៖ការតែងតាំងអភិបាលរងរាជធានីភ្នំពេញ២រូបខាងលើក្រោយពីអភិបាលរងរាជធានីភ្នំពេញ២រូប នោះត្រូវបានតែងតាំងជាអភិបាលខេត្តក្នុងនោះមានឯកឧត្ដមនួន ផារ័ត្នជាអភិបាលខេត្តកំពង់ធំនិងឯកឧត្ដមមាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្ដមានជ័យ។

អត្ថបទដែលជាប់ទាក់ទង