ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ហាញមុខក្រុមឃាតករកាប់សម្លាប់ មុខសញ្ញាកាច់កម៉ូតូ និងក្លែងបន្លំឯកសណ្ឋាននគរបាល ចំនួន​៦នាក់ ហើយត្រូវបញ្ជូនទៅតុលាការ

361

​ព្រះ​សីហ​នុ​៖​លោក​ឧត្តមសេនីយ៍ត្រី​កុ​ល​ ផា​លី​ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ បាន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៦​នាក់​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ ឃាតករកាប់សម្លាប់ មុខសញ្ញាកាច់កម៉ូតូ និងក្លែងបន្លំឯកសណ្ឋាននគរបាល ប្រើប្រាស់អាវុធខុសច្បាប់ ដោយឡែកៗ​ពី​គ្នា នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែ​ វិច្ឆិកា​ឆ្នាំ​ ២០១៨​ នេះ​ ​។​

​ ករណី​ទី​១-​ជនសង្ស័យ​៣​នាក់​ បាន​ប្រើ​អំពើ​ហិង្សា​ បណ្ដាល​ឲ្យ​ មនុស្ស​ម្នាក់​ស្លាប់​ ពេល​មាន​ជម្លោះ​ក្នុង​ពេល​ផឹកស៊ី ​កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២៣​និង​២០​នាទី​ នៅ​ចូល​ទៅ​ផ្លូវ​កោះ​ព្រាប​ (​ក្បែរ​នគរបាល​ព្រំ​ដែនទឹក​)​។​
​ជនសង្ស័យ​ទី​១.​ឈ្មោះ​ ឆាយ​ ស្រ៊​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​កូនដៃ​ទូក​អូរ​ប័​រ​ ក្រុមហ៊ុន​ ស៊ី​ស៊ី​ប្លូ​ស៊ី​ ស្នាក់​នៅ​លើ​អូរ​ប័​រ​,​ ទី​២.​ឈ្មោះ​ ឆាយ​ កុង​ស៊ុន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​កូនដៃ​ ទូក​អរ​ប័​រ​ ស៊ី​ស៊ី​ប្ល៊ូ​ស៊ី​ ស្នាក់​នៅ​លើ​អូរ​ប័​រ​,​ និង​ទី​៣.​ឈ្មោះ​ ប៊ុ​ន​ ដា​រា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​ កូនដៃ​ទូក​អូរ​ប័​រ​ ស៊ី​ស៊ី​ប្ល៊ូ​ស៊ី​ ស្នាក់​នៅ​លើ​អូរ​ប័​រ​។​

​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ស៊ុន​ វិច្ឆិកា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​កម្មករ​ទូក​អូរ​ប័​រ​ ក្រុមហ៊ុន​ចិន​ ស្នាក់​នៅ​លើរ​ប័​រ​ ស្រុក​កំណើត​នៅ​ភូមិ​ទួល​ទទឹង​ ឃុំ​ទួល​ទទឹង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ កុ​ល​ ផា​លី​ ស្នងការ​រង​ បាន​បញ្ជាក់​ថា​៖​រឿងហេតុ​ ដំបូង​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​និង​ ជន​រង​គ្រោះ​ បាន​ផឹកស៊ី​ជាមួយ​គ្នា​ នៅ​ចិញ្ចើម​ផ្លូវ​លើ​ទំនប់​រលក​ ផ្លូវ​ទៅ​កោះ​ព្រាប​ ពេល​ដែល​ជន​រង​គ្រោះ​ស្រវឹង​ជោគ​ជាំ​ បាន​ទាស់​ពាក្យ​សម្ដី​គ្នា​ហើយ​ក៏​វាយតប់​គ្នា​តែ​ម្តង​ បណ្ដាល​អោយឈ្មោះ​ ស៊ុន​ វិច្ឆិកា​ (​សព​)​ ធ្លាក់​ពីលើ​ផ្លូវ​ បុក​ថ្ម​ បែកក្បាល​ បាក់​ក​ស្លាប់​តែ​ម្ដង​។​
​​ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ នគរបាល​មូលដ្ឋាន​ បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​ ក្នុង​យប់​នោះ​តែ​ម្ដង​។​

​ករណី​ទី​២-​ក្រុម​ចោរលួច​កាច់​សោរ​យក​ម៉ូតូ​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ ក្លែងបន្លំ​ប្រើប្រាស់​ ឯកសណ្ឋាន​នគរបាល​ជាតិ​។​ ក្រុម​នេះ​មាន​គ្នា​ ៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ បន្ទាប់​ពី​ពួក​វា​លួច​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​២០១៨​ ពី​ក្រុងព្រះសីហនុ​ ហើយ​ជិះ​គេច​តាម​ផ្លូវ​ ស្រុក​ស្ទឹង​ហាវ​ សំដៅ​ទៅ​ផ្លូវជាតិ​លេខ​៤​ បម្រុង​ទៅ​ភ្នំពេញ​។​ លុះ​មក​ដល់​ចំណុច​ស្ពាន​ទី​៦​ ក្នុង​ឃុំ​សំរុង​ ស្រុក​ព្រៃ​នប់​ ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​តែ​ម្តង​។​

​ជនសង្ស័យ​ទី​១.​ឈ្មោះ​ចាន់​ ពិសិដ្ឋ​ ឬ​សែ​ម​ ច​ន្ធូ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​សន្តិសុខ​ឯកជន​ ក្រុមហ៊ុន​Lucky​ មាន​ទីលំនៅ​ភូមិ​២០​ឧសភា​ ឃុំ​ស្វាយប៉ោ​ ស្រុក​ស្វាយប៉ោ​ ខេត្តបាត់ដំបង​,​ ទី​២.​ឈ្មោះ​ឈឺ​ន​ ពេជ្រ​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​អ្នកបើកបរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ទាន់​ ឃុំ​ព្រែក​តា​ស្តេច​ ស្រុក​ស្វាយប៉ោ​ខេត្តបាត់ដំបង​។​
ក្រោយ​ពេល​សាកសួរ​ សមត្ថកិច្ច​បាន​ទៅ​ចាប់ខ្លួន​គ្នា​វា​ម្នាក់​ទៀត​ឈ្មោះ​គឹ​ម​ សុ​ផានិត​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ក្លែង​ឯកសណ្ឋាន​នគរបាល​ជាតិ​ និង​កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​
​វត្ថុ​តាង​ដកហូតៈ​អាវុធ​ខ្លី​ម៉ាក​ រ៉ូ​ឡូ​មួយ​ដើម​ មាន​គ្រាប់​២​ វិទ្យុទាក់ទង​មួយ​គ្រឿង​ ប្រដាប់​កាច់ក​ម៉ូតូ​មួយ​ចំនួន​ និង​អាវ​ឯកសណ្ឋាន​នគរបាល​ជាតិ​មួយ​ និង​ម៉ូតូ​ជា​ផល​នៃ​ អំពើ​លួច​ចំនួន​២​គ្រឿង​។​

​ជនសង្ស័យ​ទាំង​ពីរ​ ក្រុម​ខាងលើ​សមត្ថកិច្ច​ជំនាញ​ បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ ចាត់ការ​តាម​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង