ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រវត្តិព្រះរាជពិធីបុណ្យអុំទូក

116

បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោម ពិធីបុណ្យជាតិធំៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលជាខែចេញវស្សា នៃរដូវរកត្រី ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណកាលមក​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៧៧​ នៃ គ.ស) ដល់ឆ្នាំ (១១៨១ នៃ គ.ស) ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​ (​ពួក​ចាមជ្វា) ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប ។ ពិធីបុណ្យអុំទូកមានរយៈពេល ៣ថ្ងៃ ដោយថ្ងៃទីមួយ ជាថ្ងៃបើកកិច្ចប្រណាំងទូក ព្រះរាជាត្រូវរៀបចំព្រះទីនាំងទូកសត្វមករ២ទន្ទឹមគ្នា ធ្វើជាទីព្រ័ត ដែលកម្ពុជាបានប្រារព្ធធ្វើក្នុងរាជព្រះបាទសុីសុវត្ថ ក្នុងឆ្នាំ ១៩១៤ ។ នៅក្នុងតឹកតាងនៃចម្លាក់ទូកក្នុង ប្រាសាទបន្ទាយឆ្មារ និង ប្រាសាទបាយ័ន ត្រូវបានគេជឿថា ស្ថាប័ត្យកម្មខ្មែរបានប្រើសប្រាសការរចនាមូដទូកជាច្រើនប្រភេទដូចជា ទូក សត្វមករ ទូកនាគក្បាល៥ ទូកគ្រុឌ ទូកនាគក្បាលមួយ ទូករាជហង្ស ទូកក្បាលដំរី ទូកក្រពើ ទូកហនុមានជិះយក្ស ទូកសុវណ្ណមច្ឆា …។ នាពេលចូលដល់ពេលល្ងាច គេមានការលយប្រទីបនៅម៉ោង 7 : 00 PM ដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ ដែលមានឈ្មោះថា នាងគង្ហីង ព្រះធរណី ដែលកវីខ្មែរផ្សារភ្ជាប់ទៅនិងរឿងព្រេងនិទានរឿងនាងរំសាយសក់ ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ​ ភោគ​ផល​ក្នុង​ការ​នេសាទត្រី ដែលជារបរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ។ នៅ​ពេល​យប់ តាម​ក្រសួង​នីមួយ​ៗ មាន​បណ្ដែត​ប្រទីប​លម្អ​ទៅ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ជា​ទី​គយ​គន់ និង​បាញ់​កាំជ្រួច​ អបអរភាពរុងរឿងសំបូរស្បាយរបស់ជាតិ ។​ ចំណែកថ្ងៃទី២ នៃ ពិធី​អក​អំបុក និង​សំពះ​ព្រះខែ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ឡើង ដើម្បី​រម្លឹក​ដល់​ ព្រះឥន្ទ្រាធិរាជ ដែល​ក្រឡាខ្លួនជាសត្វ​ទន្សាយ​ហើយបាន​លះបង់​អាយុ​សង្ខារ​ក្នុង​ការ​បំពេញ​សេចក្ដីស្រែកឃ្លានរបស់បុរស​ព្រាហ្មណ៍ ដែលសន្យាជាមួយព្រះឥន្ទក្នុងពេលដែលព្រះឥន្ទសាកល្បងភាពសាច្ចៈរបស់បុរសព្រាហ្មណ៍ ដែលសន្យាថាខ្លួនមិនបរបាញ់សម្លាប់សត្វនៅថ្ងៃសីលឡើយ ​ បុរសព្រាហ្មណ៍បានអស់កម្លាំងបានសំរាកបង្កាត់ភ្លើងនៅក្រោមគុម្ពដើមឬស្សីមួយ បុរសព្រាហ្មណ៍បាន​និយាយក្នុងចិត្ត​ថា “ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជា​មិន​ខាន​ធ្វើ​ម្ដេច​នឹង​បាន​អាហារ​បរិភោគ” ពេល​នោះ​ដោយភាពរំជួលចិត្តរបស់ ព្រះឥន្ទ្រាធិរាជ ដោយឃើញបុរស្សព្រាហ្មណ៍នោះទ្រាំអត់អាហារជិតស្លាប់ ព្រះឥន្ទ្រាធិរាជ ក៏ក្រឡាខ្លួនជាសត្វទន្សាយ​ហើយលោតចូល​ក្នុង​ភ្លើង​​ឲ្យ​បាន​ជា​អាហារ​បរិភោគដល់បុរសព្រាហ្មណ៍នោះមួយរំពេច ។ ក្រោយពេលបុរសព្រាហ្មណ៍ បរិភោគរួច មានភាពតូចចិត្តអណិតដល់សត្វទន្សាយយ៉ាងខ្លាំង បានបួងសួងព្រះវិស្ណុះសុំឲរូបទន្សាយបានឌិតជាប់ក្នុងដួងព្រះច័ន្ ទ។ ព្រះវិស្ណុះ បានប្រមើរមើលឃើញការដាក់អាយុសង្ខាររបស់ព្រះឥន្ទ និងការបួងសួងរបស់បុរសព្រាហ្មណ៍ ទ្រង់បានយក​ថ្មកែវម្នាងសិលាពីឋានសួគ៌​គូស​រូប​ទន្សាយ​នៅ​​ក្នុង​រង្វង់​ព្រះ​ចន្ទអមជាមួយនិងគុម្ពដើមឬស្សី ចាប់តាំង​ពី​នោះ​រហូត​មក ហើយ​មនុស្ស​គ្រប់​រូប​ឃើញ​រូប​ទន្សាយ​ច្បាស់​នៅ​ថ្ងៃ​១៥​កើត ។ ក្រោយមកបុរសព្រាហ្មណ៍តែងរៀបចំសែនព្រេនដួងព្រះខែដើម្បីឧទ្ទិសភក្ដីភាពមានចំពោះទន្សាយនោះ ចំណែក​អ្នក​ស្រុក​តែង​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រម្លឹក​ដល់​ព្រះ​ឥន្ទ​ នៅ​តាម​វត្ត​អារាម ភូមិ​ស្រុក និង​ទី​ប្រជុំ​ជន​នានា ដោយ​មាន​ចេក អំបុក​ ទឹក​ដូង ផ្លែ​ឈើផ្លែ​ឈើជារៀងរាល់ឆ្នាំក្រុងនិងខេត្តបានចូលរួមនៅក្នុងមហោស្រពនេះប៉ុន្តែការប្រារព្ធពិធីដ៏ធំបំផុតធ្វើឡើងនៅរាជធានីភ្នំពេញដោយមានការប្រណាំងទូកតាមបណ្តោយផ្លូវស៊ីសុវត្ថិ។ សម្រាប់បីថ្ងៃកម្មករមកពីគ្រប់ខេត្តចូលរួមជាមួយអ្នករស់នៅទីក្រុងដើម្បីអបអរដោយយប់និងថ្ងៃ។ ហើយរំលឹកដល់ចុងបញ្ចប់នៃរដូវកាលវស្សារបស់ប្រទេសនេះ ក៏ដូចជាការផ្ទុយស្រឡះនៃលំហូរនៃទន្លេសាប រួមបញ្ចូលទាំងការប្រណាំងទូក និង ការប្រគំតន្ត្រី និង ការទាក់ទាញជាច្រើនលាននាក់ជារៀងរាល់ឆ្នាំ។

អត្ថបទដែលជាប់ទាក់ទង