សម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សំរាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមាន៖
១)សេចក្តីព្រាងច្បាប់ស្តីពីបរធនគរបាលកិច្ច
២)សេចក្តីព្រាងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០
៣)សេចក្តីព្រាងគោលនយោបាយជាតិអេកូទេសចរណ៍ឆ្នាំ២០១៩-២០៣០
៤)បញ្ហាផ្សេងៗ៕
ព័ត៌មាននៃកិច្ចប្រជុំនឹងផ្សាយជូននៅក្រោយពេលបញ្ចប់ការប្រជុំ។