ស្ត្រីម៉េម៉ាយម្នាក់ត្រូវបានឃាតករ រឹតកសម្លាប់រួចអូសទៅដាក់ក្នុងវាលស្រែ នគរបាលចាប់ឃាតករម្នាក់
នគរបាលខេត្តបន្ទាយមានជ័យ បំបែកសំណុំរឿងឃាតកម្មចាប់ស្រ្តីម៉េម៉ាយម្នាក់ ចងដៃនិងខ្សែនីឡុង វាយសម្លាប់ ស្លាប់ ចោលកូនប្រុសស្រី៥នាក់ នៅស្រុកព្រះនេត្រព្រះ ដោយស្រាវជ្រាវចាប់ឃាតករម្នាក់។
សំណុំរឿង ឃាតកម្មេះ ដឹកនាំកម្លាំង ចុះស្រាវជ្រាវស៊ើបអង្កេត ដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌក្រោមអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំបញ្ជា កម្លាំងនគរបាលខេត្ត សហការជាមួយនគរបាលស្រុកព្រះ នេត្រព្រះ ដោយមានការដឹកនាំសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ុន សុខ ភេទប្រុសអាយុ៤២ឆ្នាំ ស្ថិតនៅភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រ ព្រះ កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមូលហេតុក្នុងទំនាស់ រឿងស្រ្តី រងគ្រោះចុះ ក្នុងស្រែជនសង្ស័យបាចទឹក យកត្រីដើម្បី យកប្រាក់ ចិញ្ចឹមកូនបណ្តាលខូចខាតស្រូវតិចតួចប៉ុណ្ណោះ។
ស្ត្រីម្នាក់ត្រូវបានឃាតករ សម្លាប់រួចអូសទៅដាក់ក្នុងវាលស្រែ នៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្ត្រភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រង់ម្តុំត្រពាំងក្បាលក្របី។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលឃុំឈ្នួរ បានឲ្យដឹងថា ៖ជនរងគ្រោះឈ្មោះឃូន ឃីន អាយុ៤៩ឆ្នាំនៅភូមិឈ្នួរ ឃុំឈ្នួមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាស្ត្រីមេម៉ាយ។
មុនពេលកើតហេតុ បើតាមការបំភ្លឺ ពីក្រុមគ្រួសារជនរងគ្រោះ ឲ្យដឹងថា នៅម៉ោងប្រហែល៩ព្រឹក ក្រោយពេលហូបបាយរួចជនរងគ្រោះបានជិះកង់ចេញពីផ្ទះ ទៅរកត្រីនៅឯវាល ដោយបាចទឹកតាមប្រឡាយដើម្បីចាប់ត្រី។ លុះដល់ល្ងាចមិនឃើញ ជនរងគ្រោះត្រឡប់មកផ្ទះវិញ នៅម៉ោង៦យប់ កូនបានចេញទៅរកនៅឯវាលស្រែ រហូតដល់ម៉ោង៧និង៣០នាទីយប់ បានប្រទះឃើញជនរងគ្រោះដេកស្លាប់ នៅក្នុងស្រែដើមស្រូវ ដែលមានម្ចាស់ស្រែឈ្មោះភូ នាមភេទប្រុ សអាយុ៦៤ឆ្នាំ នៅភូមិប្ញស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។
ប្រភពដដែលបានបញ្ជាក់ទៀតថា៖ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញ បានចុះទៅដល់កន្លែងកើតហេតុ សពជនរងគ្រោះបានដេកស្លាប់ នៅក្នុងស្រែខាងកើតភ្លឺស្រែចំងាយ៧ម៉ែត្រ ក្បាលសណ្តូកទៅកើត ផ្កាប់មុខ មានចងដៃទាំង២មកក្រោយ ដោយខ្សែសម្រាប់ចងស្បែកជើង ពណ៌ស នៅត្រង់ក មានចងរឹតដោយខ្សែនីឡុង ពណ៌លឿង នៅលើរង្វង់ភ្នែក ទាំងសងខាងមានស្នាមជាំ។ តាមការធ្វើកោសល្យវិច័យនិងពិនិត្យលើសពជនរងគ្រោះ អាចជនល្មើស វាយឲ្យដួលរួចចាប់ចងដៃមកក្រោយ ហើយយកខ្សែចងរឹតកសម្លាប់ ក្នុងប្រឡាយនៅជាប់ខាងលិចភ្លឺស្រែ ចំងាយ៣ម៉ែត្រដែលមានសភាពទឹកតិចៗ ហើយអូសសពយក ទៅចោលក្នុងស្រែ៕