ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

52

ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រជុំពិភាក្សាមានរបៀបវារៈចំនួន៤រួមមាន៖ ១៖ សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច។ ២៖ សេចក្តីព្រាងក្របខ័ណ្ឌ គោលដៅអភិវឌ្ឍន៍ កបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។ ៣៖ សេចក្តីព្រាងគោលនយោបាយជាតិ អេកូទេសចរណ៍ឆ្នាំ២០១៩-២០៣០។ ៤៖ បញ្ហាផ្សេងៗ គឺសម្តេចតេជោ បានឆ្លើយតបទៅនឹងការលើកឡើងរបស់សារព័ត៌មានបរទេស ដែលថា កម្ពុជា កំពុងក្លាយទៅជាដែនអាណានិគមរបស់ចិន ជាពិសេសប្រទេសនេះ កំពុងសាងសង់មូលដ្ឋាននាវាយោធាមួយនៅខេត្តកោះកុង នោះ សម្តេចតេជោ បានបញ្ជាក់ជូនជនរួមជាតិនិងអន្តរជាតិ រដ្ឋធម្មនុញ្ញមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាំរបស់បរទេស នៅលើទឹកដីកម្ពុជា ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖

អត្ថបទដែលជាប់ទាក់ទង