ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខតេក្វាន់ដូIT កីឡាវ័យក្មេងកាន់តែមានទេពកោសល្យ និងសមត្ថភាពខ្ពស់

122

​ភ្នំពេញ៖លោកកែវរ៉េមីប្រធានសហព័ន្ធកីឡាតេក្វាន់ដូITF(International Taekwondo Federation)កម្ពុជា
និងលោកអ៊ុកសិទ្ធិជាតិអគ្គនាយកកីឡាបានអញ្ជើញ ចូលរួមក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូITF ជ្រើសរើសជើងឯកយុវជន ដណ្តើមពានរង្វាន់ ភេសជ្ជៈ ស្ពនស័រ ប្រចាំឆ្នាំ២០១៨នៅថ្ងៃទី ១៨ ខែវិច្ឆិកា។

​ លោក ប៊ួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ នៃសហព័ន្ធកីឡា តេក្វាន់ដូ ITF កម្ពុជាមានប្រាប់ថា ការប្រកួតឆ្នាំនេះកីឡាករ-កីឡាការិនីវ័យក្មេង ចំនួន១៧៣នាក់ ចូលរួមក្នុងនោះមានកីឡាការិនី ៥១នាក់ ដែលមកពី១៦ក្លិបទូទំាំងប្រទេស។ការប្រកួតសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជាយើងបានបែងចែកចេញជា៣វិញ្ញាសាធំៗ គឺវិញ្ញាសាមេគុនមាន១០ប្រភេទ ចំណែកវិញ្ញាសាបច្ចេកទេសពិសេស មាន២ប្រភេទចាប់ពីអាយុ១៥ ឆ្នាំទៅ១៧ឆ្នាំ រួមមានឯកត្តជនបុរស និងឯកត្តជននារី។

​លោកកែវរ៉េមីបានមានប្រសាសន៍ថាការប្រកួតលើកនេះមានសុទ្ធសឹងជាអត្តពលិកវ័យក្មេងដែលមានទេពកោសល្យខ្ពស់ និងសមត្ថភាពខ្ពស់បានឆ្លង កាត់ការហ្វឹកហាត់ត្រឹមត្រូវ ដោយពួកគេល្អទាំង ក្បាច់គុន ល្អទាំងស្មារតីមិនតែប៉ុណ្ណោះពួកគេក្លាហានទៀតផង ។

​លោកបានបន្តថា សម្រាប់ព្រឹត្តិការណ៍នេះបានចាត់ទុកថា នេះជាការផ្ដល់ឱកាសដល់ក្មេងៗដេលបាន ខិតខំចំណាយពេលហ្វឹកហាត់នោះ បានមកបញ្ចេញសមត្ថភាព និងមានឱកាសបានជួបជាមួយអ្នកតេ ក្វាន់ដូក្មេងៗដែលមកពីក្លិបនានាហើយពួកគេបានស្គាល់ គ្នា និង សួរសុខទុក្ខគ្នា ។

អត្ថបទដែលជាប់ទាក់ទង