ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពេលអនាគត កម្ពុជានឹងប្រើប្រាស់ឧទ្ធម្ភាគចក្រប្រភេទ Ansat និង MI-171A2

99

ភ្នំពេញ៖ សម្តេចរដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា នាពេលអនាគត ប្រហែលជាប្រទេសកម្ពុជា នឹងមានការប្រើប្រើប្រាស់ឧទ្ធម្ភាគចក្រប្រភេទ Ansat និង MI-171A2 ជាមិនខាន ដោយសារតែវាមានគុណភាព ប្រសិទ្ធភាពល្អ។

ក្រោយបញ្ចប់ការទស្សនាការតាំងពិព័រណ៍ បង្ហាញការហោះហើរឧទ្ធម្ភាគចក្រប្រភេទ Ansat និង MI-171A2 របស់រុស្ស៊ី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា នៅថ្ងៃអនាគតកម្ពុជា នឹងប្រើប្រាស់ឧទ្ធម្ភាគចក្រប្រភេទ Ansat និង MI-171A2 របស់ក្រុមហ៊ុន RUSSIAN HELICOPTER ដើម្បីសម្រួលដល់កិច្ចការមួយចំនួន។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ឧទ្ធម្ភាគចក្រប្រភេទ Ansat និង MI-171A2 ទាំងគុណភាព រូបរាង ប្រព័ន្ធសុវត្ថិភាព និងមានភាពរហ័សរហួន ព្រមទាំងបំពាក់ទៅដោយប្រព័ន្ធបច្ចេកវិទ្យា ដ៏ទំនើបចុងក្រោយនេះ ដែលវត្តមានផ្ទាល់នៅទឹកដី ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ ទោះបីកម្ពុជា មិនទាន់បានប្រើប្រាស់ផ្ទាល់ យ៉ាងណាក៏ដោយ។ “អនាគតប្រហែលមានការប្រើប្រើប្រាស់យន្តហោះប្រភេទនេះជាមិនខាន នេះជាការចាប់អារម្មណ៍របស់ខ្ញុំ ការមើលថ្ងៃនេះ ក៏បានដឹងពីគុណភាព ប្រសិទ្ធភាព បន្ទាប់ពីក្រុមហ៊ុនធ្វើការឧទ្ទេសនាម យើងមានការពេញចិត្តខ្លាំងណាស់ អនាគតយើងមានក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងមានវត្តមាននៅក្នុងប្រទេសយើង។ ខ្ញុំនឹងសំណូមពរ ឱ្យពួកគាត់ ងាកមកមើល បើសិនមានលទ្ធភាព ក្នុងការប្រើប្រាស់ ឧទ្ធម្ភាគចក្រ ដើម្បីបម្រើឱ្យការងារ ដែលខ្លួនមានលទ្ធភាពបាន គឺឱ្យគាត់ចាប់អារម្មណ៍។ ចាប់អារម្មណ៍យកយន្ដហោះប្រភេទនេះ Ansat និង MI-171A2 ប្រសើរជាង” សម្តេចពិជ័យសេនា ថ្លែងបញ្ជាក់បែបនេះ៕

អត្ថបទដែលជាប់ទាក់ទង