ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជិះ​ម៉ូតូទាក់​ដៃ​ចង្កូត ​ជាមួយ​ម៉ូតូ​មួយគ្រឿងទៀត​ដួល​ត្រូវ​រថយន្ដ​ធន់​ធំ​បេីក​មកពី​ក្រោយ​កិន​ក្បាល​បណ្ដាលឲ្យ​ស្លាប់​ភ្លាមតាមណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ សង្កាត់​កន្ទោក​

48

ភ្នំពេញ៖បុរសម្នាក់​ជិះ​ម៉ូតូ​ HONDA WAVE ពាក់​ស្លាក​លេខ​ កំពត​ 1G-9131 ជិះ​ទាក់​ដៃ​ចង្កូត​ជាមួយ​ម៉ូតូ​មួយគ្រឿងទៀត​បណ្ដាលឲ្យ​ដួល​ហេីយ​ត្រូវ​រថយន្ដ​ធន់​ធំ​មិន​ចាំ​ស្លាក​លេខ​បាន​បេីក​មកពី​ក្រោយ​កិន​ក្បាល​បណ្ដាលឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ភ្លាមៗ​រថយន្ដ​បាន​បេីក​រត់​គេច​ខ្លួន​បាត់​។

សមត្ថកិច្ចឱ្យដឹងថា៖ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​៨:៥០នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែ​កក្ដដា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ សង្កាត់​កន្ទោក​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​ ។

ក្រោយ​ពេល​កេីត​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​កំបូល​ ចុះ​មក​ធ្វើ​ការ​វាស់​វែង​ រួចប្រគល​សព​ជន​រងគ្រោះ​ និង​ម៉ូតូ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង