ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យរាជរដ្ឋាភិបាលចេញ សេចក្តីថ្លែងការណ៍៤ ចំណុច ច្រានចោលព័ត៌មានពីការកាត់ទឹកដី ៤ខេត្តទៅឱ្យប្រទេសវៀតណាម

40

ភ្នំពេញ៖ទោះបីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បញ្ជាក់ច្បាស់ៗពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ( CLV) ក៏ដោយ តែនៅមានមនុស្សមួយចំនួនតូច តែបន្តលើកឡើងដោយបំភាន់ ឬដោយភាន់ច្រឡំដដែល។

អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីថ្លែងការណ៍ ៤ ចំណុច ច្រានចោលព័ត៌មាន ស្តីពី ការកាត់ទឹកដី ៤ ខេត្តឱ្យប្រទេសវៀតណាម ក្រោមរូបភាព កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។

ឆ្លើយតបជាមួយការលើកឡើងដោយគ្មានមូលដ្ឋាន និងបំភាន់ទាំងស្រុងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗតាមរយៈសេចក្តីថ្លែងការណ៍មាន៤ចំណុចរួមមាន៖

-ទី១៖ គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាម ដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។

-ទី២៖ គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។

-ទី៣៖ គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។

-ទី៤៖ គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង