ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាំញៀនចំនួន ៤៦កញ្ចប់ និងជនសង្ស័យចំនួន ០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប

116


កណ្តាល៖ នៅវេលាម៉ោង ១០:២០ នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ដឹកនាំដោយលោកមេបញ្ជាការក្រុង បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដើមគរ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យ ០៣នាក់៖
១-ឈ្មោះ នី សុខទ្បា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
២-ឈ្មោះ ទ្រឿង ស៊ីណា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
៣-ឈ្មោះ អឿន សុខលី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅផ្ទះជួលភូមិលេខ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមានថ្នាំញៀន(ម៉ាទឹកកក) ៤៦កញ្ចប់, ទូរស័ព្ទចំនួន ០៣គ្រឿង និងម៉ូតូចំនួន ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តរួច។

អត្ថបទដែលជាប់ទាក់ទង