ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីរាជការខណ្ឌច្បារអំពៅ រួមគ្នាប្រកាសគាំទ្រពេញទំហឹង ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

80

ភ្នំពេញ ៖ មន្ត្រីរាជការទូទាំងខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងសាលាខណ្ឌច្បារអំពៅបានធ្វើពិធីត្រៀមអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានការចូលពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូបរាជការគ្រប់លំដាប់ថ្នាក់ ។

ក្រោមសំឡេងស្រែកជ័យឃោសព្រមៗគ្នា ៖ «យើងខ្ញុំសូមអបអរសាទរ និងគាំទ្រ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤» ដែលជាសំឡេង របស់មន្ត្រីរាជការខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅហើយជាសំឡេងចេញពីទឹកចិត្តបេះដូងពិតប្រាកដ ក្នុងការគាំទ្រគម្រោង ព្រែកជីកជាប្រវត្តិសាស្ត្រ និងមានតម្លៃមហាសាលសម្រាប់ប្រទេសជាតិនិងប្រជាជនជំនាន់ក្រោយ ដើម្បីទ្រទ្រង់ សេដ្ឋកិច្ចជាតិ និងជា ពិសេសគឺធ្វើឲ្យប្រទេសជាតិយើង មានការរីកចម្រើនកាន់តែទ្វេដង។

សូមជម្រាបថា ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីក ដ៏មានសារៈសំខាន់សម្រាប់ ទ្រទ្រង់សេដ្ឋកិច្ចជាតិ និងជំរុញឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើនថែមទៀត លើសពីនេះទៀត ប្រទេសជាតិយើង លែងខ្ចីដង្ហើមគេដកទៀតហើយ ។ ព្រែកជីកហ្វូណនតេជោនេះ គឺតភ្ជាប់ពីសមុទ្រនៅក្នុងខេត្តកែប ភ្ជាប់មកទន្លេមេគង្គក្រោម នៅចំនុចស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រវែងជាង១០០ គីឡូម៉ែត្រ ហើយចំណាយទឹកប្រាក់អស់ជាង១០០០លានដុល្លារ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននាពេលដ៏ខ្លីខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង