ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ប្រើប្រាស់កាំភ្លើងAK47 នៅក្រុងបាវិត

224

(ស្វាយរៀង)៖ ជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំកងរាជអាវុធហត្ថខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួន ករណីកាន់កាប់និងដឹកជញ្ជូន អាវុធអាកា៤៧មួយដើម ដោយគ្មានច្បាប់អនុញ្ញត ។ ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា ដោយទទួលបានព័ត៌មាន រាយការណ៍ថានៅចំណុចខាងលើ មានករណីរក្សាទុក អាវុធខុសច្បាប់នោះ
លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ញាការរងទទួលផែនយុត្តិធម៌ ដឹកនាំកម្លាំងចុះបង្ក្រាប និងឃាត់់់់ខ្លួនជនសង្ស័យ និងមានការសម្របសម្រួលពីលោក គង់់ ច័ន្ទខេមរទ្ធ ព្រះរាជអាជ្ញា នៃអយក្យការអមសាលាដំបូងខេត្តស្វាយរៀងនៅម៉ោង១៤:១០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិត ត្រង់ចំណុចភូមិ បាវិតកណ្តាល សង្កាត់់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនបានជនសង្ស័យម្នាក់់ ជាជនជាតិវៀតណាម ដែលមានឈ្មោះ ទ្រឿង មិញថុង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករសំំណង់់ មានទីលំនៅភូមិ៥ សង្កាត់តឹងហៀប ក្រុងធូយូវ ខេត្តប៊ិនយឿង ប្រទេសវៀតណាម។

តាមការឆ្លើយរបស់ជនសង្ស័យ កាំភ្លើងនេះ គេទិញពីបុរសម្នាក់ មិនស្គាល់ឈ្មោះនៅក្រុងបាវិត។
វត្ថុតាងដែលសមត្ថកិច្ច ដកហូតបានរួម៖ កាំភ្លើងAK47មួយដើម បង់ចំនួន២បង់ គ្រាប់៥៦គ្រាប់ សឺមែល១ សាងសម្រាប់ដាក់គ្រាប់១ខ្សែ ពិល១ ឡាស៊ែដាក់ជាប់់់់់់់់់់់កាំភ្លើង១៕

 

អត្ថបទដែលជាប់ទាក់ទង