ស្រ្តីមានផ្ទៃពោះម្នាក់ បានធ្វើដំណើរតាមទូកឈឺពោះ ឆ្លងទន្លេ នៅលើទូក បានជោគជ័យ
សៀមរាប៖ស្រ្តីមានផ្ទៃពោះម្នាក់ បានធ្វើដំណើរតាមទូកពីខាង ឃុំព្រែកទាល់ ខេត្តបាត់ដំបង មកខេត្តសៀមរាប នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ពេលមកដល់ មាត់ទឹកក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ក៏បានឈឺពោះ ឆ្លងទន្លេ នៅលើទូក ។
ក្រោយមកត្រូវបាន ឆ្មបមណ្ឌលសុខភាពចុងឃ្នៀស ជួយសំរាលកូនគាត់ នៅលើទូក បានដោយជោគជ័យមានសុវត្ថិភាព ទាំងម្តាយ និងកូន ៕