ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញាក់រលឹកហើយអ្នកគាំទ្រសមរង្ស៉ីនៅ អាមេរិក ព្រលះ ប៊ុត ប៊ុនតិញ យ៉ាងចាស់ដៃ ដោយហៅថា «ចោរក្នុងសាសនា យកនយោបាយរកលុយ»

44

ភ្នំពេញ៖លោក ថាល់ សាវុធ អ្នកគាំទ្របក្សប្រឆាំង គាំទ្រទណ្ឌិត សម រង្ស៉ី រស់នៅលើ ទឹក ដី សហរដ្ឋអាមេរិក បានព្រលះបុគ្គល ប៊ុត ប៊ុនតិញ យ៉ាងចាស់ដៃបំផុត ដោយបានហៅ បុគ្គលយកព្រះពុទ្ធសាសនាជាជម្រកប្រព្រឹត្តរឿងទុច្ចរិតរូបនេះថា «ចោរក្នុងសាសនា យកនយោបាយរកលុយ»។

លោក ថាល់ សាវុធ ជាអ្នកគាំទ្រទណ្ឌិតសមរង្ស៉ី ក៏ដូចជាបក្សប្រឆាំងនៅលើទឹកដីអាមេរិក ដ៏ខ្លាំងក្លាមួយរូប។ រូបលោក ក៏ជាអ្នកធ្លាប់បានជួយទ្រទ្រង់ដល់សកម្មភាពបុគ្គល ប៊ុត ប៊ុនតិញ ពេលទៅដល់ដីអាមេរិកពេលដំបូងៗផងដែរ។ តែពេលនេះ លោក ថាល់ សាវុធ បានសម្តែងការខឹងសម្បាយ៉ាងខ្លាំងចំពោះបុគ្គល ប៊ុត ប៊ុនតិញ បន្ទាប់ពីបុគ្គលនេះ ព្យា យាម កម្ចាយអ្នកប្រឆាំងនៅលើទឹកដីអាមេរិក។

លោក ថាល់ សាវុធ បានហៅបុគ្គលសង្ឃ ប៊ុត ប៊ុនតិញ ថា ជាចោរដែលជ្រកក្រោម សាសនា និងនយោបាយ ដើម្បីប្រយោជន៍ និងដើម្បីលុយ។

«ចោរបួសជាសង្ឃ ចោរខ្លះធ្វើការងារអីអត់កើត អ៊ីចឹងបន្លំបួស។ ចិត្តវាតិរច្ឆានណាស់ សម្បុរក្អែក ដូចក្របី។អានេះរមិលគុណ ពេលបួសហ្នឹងចិត្តតិរច្ឆាន អត់មានយកធម៌មេត្តា យកធម៌ព្រះពុទ្ធមកដាក់ខ្លួននោះទេ»។ នេះជាការប្រតិកម្មរបស់លោក ថាល់ សាវុធ ទៅលើបុគ្គលសង្ឃ ប៊ុត ប៊ុនតិញ។

លោក ថាល់ សាវុធ បានលើកឡើងទៀតថា គណបក្សប្រឆាំងបើនៅបន្តសេពគប់ជា មួយ បុគ្គល សង្ឃ ប៊ុត ប៊ុនតិញ នេះ នឹងធ្វើឱ្យបក្សរលាយ ព្រោះបុគ្គលនេះយកបក្សជាឈ្នាន់ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។

អ្នកស្ម័គ្រស្មោះបក្សប្រឆាំងលើទឹកដីអាមេរិក បានបន្តបកអាក្រាតបុគ្គល ប៊ុត ប៊ុនតិញ ទៀតថា «អាតិរច្ឆានហ្នឹងវាជាចោរ។ ពេលវាទៅបួស វាយករឿងជាតិ រឿងព្រះពុទ្ធសាសនាទៅបោកប្រាស់ប្រជាជន។ ម្តងថាសឹក ម្តងថាមិនសឹក។ អាចោរនេះ ទោះបីវាស្លៀកស្បង់ក៏ដោយ ក៏ចិត្តវាសាហាវដែរ។ ចោរដែលបួសជាសង្ឃ បក្សណាក៏ដោយឱ្យតែចោរនោះជួយ នឹងបរាជ័យ និងវិនាសអន្តរាយ»

សូមបញ្ជាក់ថា ពេលបច្ចុប្បន្នក្រុមអ្នកស្ម័គ្រស្មោះបក្សប្រឆាំងលើទឹកដីអាមេរិកជាច្រើនរូប បានអស់ជំនឿជាមួយបក្សប្រឆាំង ហើយខឹងសម្បាជាមួយ សម រង្ស៉ី និងមេដឹកនាំបក្ស ប្រឆាំងដទៃទៀត ដែលអនុញ្ញាត ឱ្យ បុគ្គល ប៊ុត ប៊ុនតិញ កម្ចាយអ្នកស្ម័គ្រស្មោះ និងកកូរ កកាយការងារបក្សស្រេចតែចិត្ត។

ការខឹងសម្បាជាមួយការដឹកនាំរបស់បុគ្គលសមរង្ស៉ី ក៏ដូចជាការខឹងសម្បានឹងបុគ្គលសង្ឃ ប៊ុត ប៊ុនតិញ បានធ្វើឱ្យក្រុមអ្នកស្ម័គ្រស្មោះជាច្រើនរូប សម្រេចដើរចេញពីបក្សប្រឆាំង ជាហេតុធ្វើឱ្យបក្សប្រឆាំងលើទឹកដីអាមេរិក កាន់តែបាត់បង់ប្រជាប្រិយភាព និងស្ងប់ស្ងាត់៕

អត្ថបទដែលជាប់ទាក់ទង