ក្រសួងការពារជាតិរុស្ស៊ី ប្រកាសពីការធ្វើតេស្តយន្តហោះចម្បាំង Su-57 លើកទី 5 នៅស៊ីរី
ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃចន្ទ បានបង្ហាញរូបភាពយន្តហោះចម្បាំង Su-57 ជំនាន់ទី 5 នៅក្នុងប្រទេសស៊ីរី។
ខ្សែវីដេអូមានរយៈពេល 80 វិនាទី ត្រូវបានគេបង្ហោះ នៅលើគេហទំព័រផ្លូវការ របស់ ក្រសួងការពារជាតិរុស្ស៊ី។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា “ការចេញដំណើរត្រូវបានធ្វើឡើង ដើម្បីបញ្ជាក់ពីលទ្ធភាព នៃយន្តហោះថ្មីបំផុត នៅក្នុងបរិយាកាសប្រយុទ្ធពិតប្រាកដ។ ក្រុមយន្តហោះ Su-57 បានធ្វើការហោះហើរ បានជាង 10 លើកនៅក្នុងប្រទេសស៊ីរី” ។
វាត្រូវបានគេកត់សម្គាល់ឃើញថា ក្នុងអំឡុងពេលហោះហើរការហោះហើរ យន្តហោះប្រព័ន្ធព័ត៌មាននឆ្លាតវៃ និងប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធគ្រប់បែបយ៉ាង រួមទាំងបរិវេណអាវុធ ត្រូវបានធ្វើតេស្ត ក្រោមលក្ខខណ្ឌសីតុណ្ហភាពខ្ពស់ និងកត្តាផ្សេងៗទៀត។
យន្តហោះចម្បាំង Su-57 គឺជាយន្តហោះចម្បាំង ដែលបង្កើតឡើងដោយក្រុមហ៊ុន Sukhoi និងក្រុមហ៊ុន JSC របស់រុស្ស៊ី។ យន្តហោះនេះ បានធ្វើការហោះហើរជាលើកដំបូង របស់ខ្លួននៅក្នុងឆ្នាំ 2010។ វាត្រូវបានកំណត់ ឱ្យមានការគ្រប់គ្រង ដោយស្វ័យប្រវត្តិ ការគ្រប់គ្រងប្រព័ន្ធចក្ខុវិស័យ និងអាវុធដោយយោងទៅតាម ប្រភពឧស្សាហកម្មអាកាសចរណ៍៕