ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបើករ​ថយន្ត​ម្នាក់ បើកវ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្តាលឲ្យស្លាប់មនុស្ស ត្រូវតុលាការឃុំខ្លួន

377

ក​ណា​ល ៖ តៃកុង​រថយន្ត​ម្នាក់ ដែល​បើក​វ៉ា​ជែងម៉ូតូ​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ រង​របួស​ម្នាក់​នៅ​ស្រុក​ខ្សាច់កណ្ដាល នៅ​ល្ងាច​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៨
លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ប​ណ្តះ​អាសន្ន​ពី​បទ​«​បើកបរ​បណ្ដាល​ឲ្យ​របួស​ដល់​អ្នក​ដ៍ទៃ និង​បើកបរ​បណ្តាល​ឲ្យ​ស្លាប់​ដល់​អ្នក​ដទៃ​» យោង តាម​មាត្រា​៨៣ និង​មាត្រា​៨៥​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​។

ជន​ត្រូវ​ចោទ​មានឈ្មោះ ធៀ​ម អូ​លី​ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល។

នគរបាល​បានអោយ​ដឹង​ថា នៅថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៥០នាទី នៅលើផ្លូវខេត្ត៣៨០ ចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក MITSUBISHI ពណ៌​ទឹកប៊ិច ប្រភេទ​ទេសចរណ៍ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2C-0072 បើកបរ​ដោយ​ឈ្មោះ ធៀ​ម អូ​លី​ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ខាងលើ​បាន​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក ហើយ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SMAHS C110 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កណ្ដាល 1J-4774 បើកបរ​ដោយ​ឈ្មោះ ពៅ លាង​អេ​ង អាយុ​២៨​ឆ្នាំ នៅ​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល (​រង​របួសធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្នំពេញ​) បើកបរ​នៅ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ អេ​ង លាង អ៊ី ភេទ​ស្រី អាយុ​២​ឆ្នាំ នៅ​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ។

ករណី​ខាងលើ​នេះ​ បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​ បើកបរ​វ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ចំពោះ​អ្នកបើកបរ​រថយន្ត​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់ និង​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក ។ ចំណែក​សព​ត្រូវ​បាន​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង