ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជារដ្ឋាភិបាលសង្គម និងសេដ្ឋកិច្ច ដោយចាត់ទុកជីវភាព ប្រជាពលរដ្ឋជាកិច្ចការសំខាន់

34

កំពង់ចាម៖ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមឃុំទាំង១២ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលអាណត្តិទី៧របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺជារដ្ឋាភិបាលសង្គម និងសេដ្ឋកិច្ច ដូចដែល បានដាក់ចេញយ៉ាងច្បាស់ក្នុងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ច កោណ ដំណាក់កាលទី១ ដែលកម្មវិធីនយោបាយទាំងនេះ ពិតជាបានឆ្លើយតប នឹងការវិវត្តន៍នៃសង្គមជាតិ និងបានចាត់ ទុកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាកិច្ចការសំខាន់ និងចម្បង  នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ។

     ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា រយៈពេលជាង ១១ខែនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់សុខមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្តល់ការថែទាំសុខភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស ការផ្តល់ជំនួយសង្គម និងការជំរុញវិស័យសេដ្ឋកិច្ច ដើម្បីអនាគតកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា។

      ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តម លី ធុជ បានណែនាំក្រុមការងាររាជ រដ្ឋាភិបាលគ្រប់ឃុំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តផ្សព្វ ផ្សាយឱ្យបានទូលំទូលាយដល់សាធារណជនអំពីវឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តនូវកម្មវិធីគោលនយោ បាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញ។

       ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលទាំង១២ឃុំ ចុះធ្វើវេទិកាសាធារណៈតាមមូលដ្ឋានរបស់ខ្លួន ចាប់ពីចុងខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីប្រមូលដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋស្រប តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបន្តខិតខំជំរុញការដោះស្រាយបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ដើម្បីដោះស្រាយឆ្លើយតបនូវសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

    សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំង១២ ប្រកាសនាថ្ងៃនេះ មានចំនួនសរុប៣៦៥នាក់និងមានសមាស ភាពចូលរួមពីអន្តរក្រសួង ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំទាំង១២ ផងដែរ  ៕.  ដោយ   សំរិត

អត្ថបទដែលជាប់ទាក់ទង