ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម លី ធុជ ជំរុញឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមដាំកូនឈើនៅទីសាធារណៈដើម្បីបរិស្ថានបៃតងទាក់ទាញភ្ញៀវទេសចរណ៏

39

កំពង់ចាម៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បាននាំយកកូនឈើចំនួន ៣០០០ដើមទៅដាំ នៅទីសាធារណៈ ក្នុងឃុំសំបួរ ស្រុកបាធាយ ខេត្តកំពង់ចាម  ដើម្បីបរិស្ថានបៃតងទាក់ទាញភ្ញៀវទេសចរណ៏ ជាតិនិងអន្ដរជាតិឆ្លងកាត់ផ្លូវនេះ ។

      ពិធីដាំកូនឈើនេះ ក៏មានការចូលរួមពីសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រដ្ឋបាលស្រុកបាធាយ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ស្រុក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមដាំផងដែរ ។ កាលពីថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៤ ។

      ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ការជួបជុំគ្នាដាំកូនឈើនៅតាមដងផ្លូវសាធារណៈ បានបង្ហាញឱ្យឃើញអំពីទឹកចិត្តស្រលាញ់ដើមឈើ និងបរិស្ថានបៃតង ហើយការដាំកូនឈើនាថ្ងៃនេះ នឹងបង្ហាញសម្រស់កាន់ស្រស់បំព្រងបន្ថែមនាពេលអនាគត ទៅដល់ភ្ញៀវទេសចរដែលបានមកទស្សនា និងជិះកាត់នៅក្នុងតំបន់នេះ ។

     ឯកឧត្តម លី ធុជ ក៏បានជំរុញឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានចូលរួមដាំកូនឈើទាំងអស់ គ្នា និងត្រូវនាំគ្នាចលនាដាំដើមឈើឱ្យបានច្រើន តាមទីសាធារណៈដើម្បីផ្តល់ម្លប់ និងបរិស្ថានបៃតងស្រស់ស្អាតល្អ។ ការដាំកូនឈើនៅតាមតំបន់សហគមន៍មិនត្រឹមតែជួយបង្កើនភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្កើនគម្របព្រៃនៅក្នុងសហគមន៍ និងចូលរួមជួយអភិរក្សព្រៃឈើ ៕ ៖ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង