ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាសុខភាពជនពិការខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡានៅខេត្តកណ្ដាល

242

ភ្នំពេញ៖កាល ពីថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៤ម្សិលម៉ិញនេះឯកឧត្ដមសែមសុខារដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងជាអនុប្រធានគណៈកម្មាធិការជាតិស្បៃស្យាល់អូឡាំកកម្ពុជានិងឯកឧត្ដមប៊ុន ផេង អភិបាលរងខេត្តកណ្ដាលបានអញ្ជើញចូលរួមពិធីបើកវេទិកាសុខភាពអាណាព្យាបាល និងកម្មវិធីកីឡាសម្រាប់ក្មេងៗបញ្ញាខ្សោយ។

ឯកឧត្ដម ប៊ុន ផេង បានមានប្រសាសន៍ថា វេទិកាសុខភាព អាណាព្យាបាល និងកម្មវិធីកីឡាសម្រាប់ក្មេងៗ បញ្ញាខ្សោយនាពេលនេះធើ្វឡើង ដើម្បីអប់រំ ផ្សព្វផ្សាយដល់ អាណាព្យាបាលឲ្យបានយល់ដឹងអំពីការថែទាំសុខភាពនៅក្នុងគ្រួសារនិងផ្តល់ឱកាសដល់ក្មួយៗជនមានពិការ ភាពខ្សោយសតិបញ្ញាបានជួបជុំគ្នាបង្កលក្ខណៈឲ្យមានភាពសប្បាយរីករាយ បង្កើនភាពជិតស្និតរវាងក្មួយៗនិងវាណាព្យាបាលនៅក្នុងសហគមន៍និងបានស្វែងយល់អំពីការអប់រំ និងការថែទាំសុខភាពប្រចាំថ្ងៃ។

ឯកឧត្ដមសែម សុខាក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិកាជាតិយ៉េស្យាល់អូឡាំពិកកម្ពុជានិងអនុគណកម្មាធិការស្នើស្យាល់អូឡាំពិកខេត្តកណ្តាលនិងវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅព្រមទាំងក្រុមការងារទាំងអស់ដែលបានលះបង់ពេលវេលាមកចូលរួមនិងរៀបចំកកម្មវិធីនេះដើម្បីរួមចំណែកនិងលើកស្ទួយវិស័យពិការភាពជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិកដែលជានិច្ចកាលគណៈកម្មាធិការជាតិយ៉េស្យាល់អូឡាំពិកកម្ពុជាតែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាយ៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្ត្រីជំនាញ ដើម្បីវាយតម្លៃប្រភេទ ពិការភាព និងធ្វើការហ្វឹកហាត់ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញាបានចូលរួមក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡា៕

អត្ថបទដែលជាប់ទាក់ទង