ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ នៅសង្កាត់ច្រាំងចំរេះទី២

45


ភ្នំពេញ ៖ ជនសង្ស័យម្នាក់លួចម៉ូតូ ត្រូវនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន នៅចំណុចផ្ទះលេខ១៥១៥ ផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ។
សមត្ថកិច្ចថាជនរងគ្រោះឈ្មោះ ម៉ាត់ ហាសាណះ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ សារព័ត៌មាន មានទីលំនៅចំណុចកើតហេតុ។សមត្ថកិច្ចឱ្យដឹងថា៖ជនសង្ស័យឈ្មោះ ឡេះ រ៉ហ្សាលី ហៅ អាហ្គោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថាសម្ភារៈបាត់បង់
-ផ្លាកលេខម៉ូតូ ម៉ាកHONDA SCOOPY ពណ៌ស ផ្លាកលេខ ភ្នំពេញ1HO-9818។វត្ថុតាងចាប់យក÷
-ម៉ូតូ០១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស គ្មានផ្លាកលេខ (ប្រគល់ឲ្យជនរងគ្រោះវិញ)។
នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៥:១០នាទី ជនរងគ្រោះបានយកម៉ូតូទៅទុកនៅក្រោមផ្ទះ ដោយភ្លេចដកកូនសោរម៉ូតូចេញ រួចឡើងដេកបាត់ទៅ លុះដល់វេលាម៉ោង១៦:៣០នាទី ជនសង្ស័យបានមកធ្វើសកម្មភាពលួចបានសម្រេច ហើយគេចខ្លួនបាត់ទៅ រហូតដល់វេលាម៉ោង១៧:១៥នាទី ជនរងគ្រោះបានដើរមករកម៉ូតូវិញ ក៏ស្រាប់តែបាត់រកមិនឃើញ ទើបឡើងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២តែម្តង ក្រោយទទួលបានបណ្តឹង កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញខណ្ឌ បានចុះទៅទីតាំងកើតហេតុខាងលើ បើកការស្រាវជ្រាវ កំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ រួមទាំងវត្ថុតាង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២០:៣០នាទី នៅចំណុចលើផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង