ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្គន់អនាម័យចំនួន៤០ បង្គន់ បានដាក់ពង្រាយនៅតំបន់កោះពេជ្រ ដេីម្បី បម្រេីជូនប្រជាពលរដ្ឋ ទៅកម្សាន្តការប្រគំតន្ត្រីអបអរសាទរ ពិធីបេីកការដ្ឋាន ព្រែក ជីកហ្វូណនតេជោ

54

 ភ្នំពេញ៖ ដោយ មានការណែនាំ យ៉ាង យកចិត្ត ទុកដាក់ ពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានីភ្នំពេញ ការិយាល័យសួនច្បារ និង រុក្ខជាតិ បានពង្រាយបង្គន់អនាម័យចំនួន៤០បង្គន់ ដើម្បីត្រៀមទទួល បងប្អូន ប្រជាពលរដ្ឋ ដែល អញ្ជើញ ទៅ ទស្សនាការប្រគំតន្ត្រីនៅកោះពេជ្រដើម្បីចូលរួមអបអរសាទរ ព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្ត្ររបស់កម្ពុជានៃពិធី បើកការ រដ្ឋានសាងសង់ ព្រែក ជីកហ្វូណនតេជោ ដែល នឹង ប្រព្រឹត្តិទៅ នៅ ថ្ងៃ ទី ៥ខែ សីហា ឆ្នាំ ២០២៤នេះ។ 
         លោក ស៊ូ សាវ៉ន ប្រធាន ការិយាល័យ សួនច្បារ និង រុក្ខជាតិ នៃ មន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានីភ្នំពេញ បាបានឱ្យដឹង ថាកាលពីថ្ងៃ ទី ០៣ខែ សីហា ក្រុម ការងារ របស់ លោក បានដំឡើង និង ពង្រាយ បង្គន់អនាម័យ រួច រាល់ ហេីយ មានចំនួន៤០បង្គន់ នៅតំបន់ព្រឹត្តិការណ៍ ប្រគំតន្រ្តី ក្នុងមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ដេីម្បី បម្រេី ជូន បងប្អូន ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង