ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីទូងស្គរនិងរាំរបាំប្រពៃណីជាតិខ្មែរយ៉ាងគគ្រឹកគគ្រេងអបអរសាទរ ការបេីកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ “

44

ភ្នំពេញ៖ដូចអ្វីដែលបានគ្រោងទុក ក្រុមប្រឹក្សារាជធានីនិងគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះបានធ្វើពិធីអបអរសាទរ ការបេីក ការដ្ឋាន សាងសង់ “ព្រែក ជីកហ្វូណនតេជោ ” នៅសាលារាជធានីភ្នំពេញ ដោយបានការទូងស្គរនិងរាំរបាំប្រពៃណីជាតិខ្មែរយ៉ាងគគ្រឹកគគ្រេង។
កម្មវិធីបានចាប់ផ្តើមនៅម៉ោង៩:០៩នាទីជាមួយនិងការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទ ពង្សាវតាខ្មែរ ការរាប់ថយក្រោយនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណន ការទូងស្គរ អបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”។ ក្រុមសិល្បករធ្វើសកម្មភាពទូងស្គរ និងបន្ទរអបអរសាទរពិធីបើកការដ្ឋាន សាងសង់ “ព្រែកជីកហ្វូណនតេជោ”។
គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបន្តសម្រេចបានដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។
គម្រោងព្រែកជីកហ្វូណន-តេជោបានបើកការដ្ឋានរួចរាល់ហើយ នៅព្រឹកថ្ងៃទី៥សីហាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ទន្ទឹមនិងគ្នានេះដែរ រដ្ឋបាលរាជធានី ខណ្ឌទាំង១៤ មន្ទីរ អង្គភាពចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដែរ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ យ៉ាងគគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ បែបនេះផងដែរ។
ក្រោយកម្មវិធីបើកការដ្ឋានត្រូវបានបញ្ចប់ នៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤នេះរដ្ឋបាលសាលារាជធានីភ្នំពេញនឹងមានការប្រគុំតន្ត្រី នៅ មុខ សាលមហោស្រព កោះពេជ្រ ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជានិងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខចំនួន២លើក នោះគឺនៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត៕

អត្ថបទដែលជាប់ទាក់ទង