ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពូទីន ស្នើអ៊ីរ៉ង់ចៀសវាងការស្លាប់ជនស៊ីវិល ក្នុងការសងសឹកអ៊ីស្រាអែល

28

ម៉ូស្គូ៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei មានការអត់ធ្មត់ក្នុងការឆ្លើយតប ទៅនឹងការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ ដោយផ្តល់ដំបូន្មានឱ្យចៀសវាងការវាយប្រហារ លើជនស៊ីវិលអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ ២០២៤។
សារនេះត្រូវបានបញ្ជូនដោយ លោក Sergei Shoigu អតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ក្នុងកិច្ចប្រជុំជាមួយមន្ត្រីកំពូលអ៊ីរ៉ង់ ខណៈដែលសាធារណរដ្ឋអ៊ីស្លាមកំពុងពិចារណាពីការឆ្លើយតបរបស់ខ្លួន ចំពោះការធ្វើឃាត លោក Ismail Haniyeh។
ប្រភពបាននិយាយថា មជ្ឈិមបូព៌ាគឺស្ថិតនៅលើគែមនៃសង្គ្រាមដ៏ធំមួយ ហើយអ្នកដែលនៅពីក្រោយការធ្វើឃាត បានកំពុងព្យាយាមយ៉ាងច្បាស់ដើម្បីបង្កជម្លោះបែបនេះ។ រុស្ស៊ីបានថ្កោលទោសការសម្លាប់ លោក Haniyeh ថាជា «ការធ្វើឃាតដ៏គ្រោះថ្នាក់បំផុត»។
គួរបញ្ជាក់ថា រុស្ស៊ីបានបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមជាមួយអ៊ុយក្រែន ហើយបាននិយាយថា ខ្លួនកំពុងរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទូលំទូលាយជាមួយទីក្រុងតេអេរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង