ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធជាផ្លូវការ,សាកលវិទ្យាល័យអាយុជាង១៥០ឆ្នាំរបស់ចក្រភពអង់គ្លេស បើកទ្វារជាលើកដំបូងនៅកម្ពុជា

41


ភ្នំពេញ៖សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) អាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាល នៅក្នុង ប្រទេសកម្ពុជា។ នេះគឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់ ចក្រភពអង់គ្លេស ដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។
ពិធីសម្ពោធដាក់ឱ្យដំណើរការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បីមួយរបស់ចក្រភពអង់គ្លេស ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែ សីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាផងដែរ។
សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី (DMU) គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាដ៏ល្បាញល្បីមួយ របស់ចក្រភាពអង់គ្លេស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ និងបានធ្វើដំណើរលើវិថីអប់រំជាង១៥០ឆ្នាំមកហើយ។ សាកលវិទ្យាល័យនេះ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងតាមបណ្តាសាខានានានៅក្រៅប្រទេស។
សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត មានកម្រិតស្តង់ដារអន្តរជាតិ មានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុយបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា)។
ដឹ ម៉ុងហ្វត ជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតទាំង២០ របស់ចក្រភពអង់ គ្លេស លើការជួយដល់និស្សិតឱ្យទទួលបានការងារធ្វើ។ ដឹ ម៉ុងហ្វត ជាសាកលវិទ្យាល័យតែមួយគត់ នៅ ចក្រភព អង់គ្លេស ត្រូវបានអង្គការសហប្រជាជាតិ ផ្តល់ឋានៈជាមជ្ឈមណ្ឌលសាកលសម្រាប់គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជាមួយនឹងការចាប់ផ្តើមដំណើរការនៅកម្ពុជា សាកលវិទ្យាល័យមានកម្មវិធីឧត្តមសិក្សា មានថ្នាក់បរិញ្ញា បត្រ ផ្នែកពាណិជ្ជកម្ម គណនេយ្យ និងហិរញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មាន។ កម្មវិធីថ្នាក់បរិញ្ញាបត្រកម្រិត ឧត្តម សិក្សា ទាំងអស់ មានរយៈពេល៤ឆ្នាំ។
សាកលវិទ្យាល័យ ក៏គ្រោងបើកមជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេសនៅដំណាច់ឆ្នាំ២០២៤នេះផងដែរ។ មជ្ឈមណ្ឌលសិក្សាភាសាអង់គ្លេស នឹងមានសិក្សាវគ្គត្រៀមភាសាអង់គ្លេស និងភាសាអង់គ្លេសសម្រាប់ ពាណិជ្ជម្ម។
វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត បានបង្ហាញឱ្យឃើញពីការទុកចិត្តខ្ពស់របស់សាកលវិទ្យាល័យ ចំពោះ ឱកាស នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ខ្ពស់លើក កម្ពស់គុណ ភាព អប់រំ។
វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ក៏ជាការរួមចំណែកមួយដ៏សំខាន់លើវិថីអប់រំ និងការបណ្តុះ បណ្តាល ធនធានមនុស្សនៅកម្ពុជា ឱ្យក្លាយទៅមូលធនមនុស្សដ៏ពិតប្រាកដ។ វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត បានរួមចំណែកបន្ថែមជម្រើសមួយកាន់តែប្រសើរ និងមានភាពងាយស្រួល សម្រាប់អ្នកសិក្សានៅកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាជាច្រើន បានបញ្ជូនកូនចៅរបស់ពួកគេចេញទៅសិក្សា នៅតាមបណ្តាប្រទេសនានា រួមមាននៅចក្រភពអង់គ្លេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង