ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មួយសប្ដាហ៌សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន ៩២ ករណី មានជនសង្ស័យ ២៤៩ នាក់ និងឃាត់ខ្លួន ១៩៩ នាក់

53


ភ្នំពេញ៖ឯកឧត្តមអ្នកនាំពាក្យក្រសួងយុត្តិធម៌៖ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែសីហា «មួយសប្ដាហ៌»ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន ៩២ ករណី មានជនសង្ស័យ ២៤៩ នាក់ និងឃាត់ខ្លួន ១៩៩ នាក់។
នេះបើតាមការឱ្យដឹងពីឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ ឯកឧត្តមជិន ម៉ាលីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕

អត្ថបទដែលជាប់ទាក់ទង