ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យស្ថាបនិកក្រុមហ៊ុនរៀបចំ ព្រឹត្តិការណ៍កម្សាន្តកម្រិតអន្តរជាតិ ជួបសម្តែងការគួរសម

42

ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី កម្ពុជា អនុញ្ញាតឱ្យលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Gumball 3000 ជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
សូមបញ្ជាក់ថា ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជាម៉ាកយីហោដ៏ល្បីផ្តោតលើកការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព។
ការរៀបចំព្រឹត្តិការណ៍ «Gumball 3000 Rally in Cambodia» នឹងចូលរួមចំណែកលើកកម្ពស់វិស័យ ទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង