ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប.ស.ស នឹងចាប់ផ្តើមពង្រីកការចុះបញ្ជី សមាជិក តាមប្រព័ន្ធអនឡាញ

52

ភ្នំពេញ៖ដើម្បីក្លាយជាសមាជិក ប.ស.ស យ៉ាងងាយស្រួល និងឆាប់រហ័ស ប្រជាពលរដ្ឋអាចចុះបញ្ជីតាមរយៈអនឡាញ ជាមួយកម្មវិធីទូរស័ព្ទ (App) NSSF Member។ នេះបើការបញ្ជាក់របស់លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិរបបសន្តិសុខសង្គម។
ក្នុងកិច្ចសម្ភាសជាមួយលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ លើកឡើងយ៉ាងដូច្នេះថា «ពីមុនយើងត្រូវតម្រូវឲ្យពួកគាត់មកចុះបញ្ជី បសស តាមសាខាណាដែលជិតបំផុត ប៉ុន្តែបច្ចុប្បន្ននេះគាត់មិនបាច់មកចុះបញ្ជីរងចាំយូរនោះទេ គាត់អាចដោនឡូត NSSF Member Mobile App រួចចុះបញ្ជីខ្លួនឯងបាន» ។
មិនតែប៉ុណ្ណោះ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា ទិសដៅរបស់ ប.ស.ស នឹងពង្រីកការចុះបញ្ជី នៅតាមទីផ្សារទំនើបដូចជា អ៊ីអនម៉ល១, អ៊ីអនម៉ល២, អ៊ីអនម៉ល៣ និងខេម៉ល ជាដើម ដើម្បីសម្រួលទៅដល់ប្រជាពលរដ្ឋខ្មែរដែលចាប់អារម្មណ៍ក្នុងការចុះឈ្មោះបញ្ជីការសមាជិក ប.ស.ស មានភាពងាយស្រួលជាងមុន។
សូមជម្រាបថា បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ ប.ស.ស ជាស្ថាប័នប្រតិបត្តិករតែមួយគត់ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ និងជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ព្រមទាំងជានីតិបុគ្គល នៃនីតិសាធារណៈ និងមានថវិកាស្វយ័ត ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

អត្ថបទដែលជាប់ទាក់ទង