លោក យឺន ឌីនិត អតីតសកម្មជនមាតាធម្មជាតិ សូមផ្ញើសារឆ្លើយតបជូនទៅលោក ជេម សុខ តាមរយៈបណ្តាញ Facebook
ភ្នំពេញ៖តាមរយៈបណ្តាញទំនាក់ទំនង Facebook លោក យឺន ឌីនិត អតីតសកម្មជនមាតាធម្មជាតិ បានចេញវិដេអូ សូមផ្ញើសារឆ្លើយតបជូនទៅលោកពូ ជេម សុខ។ លោក យឺន ឌីនិត បានសរសេរយ៉ាងដូច្នេះថា
សូមផ្ញើសារឆ្លើយតបជូនទៅលោកពូ ជេម សុខ ដែលបានធ្វើការរិះគន់ទៅលើការបញ្ចេញមតិរបស់គាត់ ទាំងដែលគាត់មិនទាន់បានឈ្វេងយល់ពីបញ្ហាទាំងនេះច្បាស់នៅឡើយ។
វាជារឿងដែលគ្រោះថ្នាក់បំផុត នៅពេលដែលយុវជនកាន់តែច្រើន ចូលរួមក្នុងចលនាមាតាធម្មជាតិ ដែលមានជនបរទេសនៅពីក្រោយ និងកំពុងមានផែនការកៀរគរកំលាំងយុវជនឲ្យធ្វើសកម្មភាពផ្សេងៗ និងអាចឈានទៅដល់ការធ្វើបដិវត្តពណ៌នៅថ្ងៃក្រោយ។
សូមចូលរួមទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា ដែលបង្ករហានិភ័យដល់សន្តិសុខ សណ្តាប់ធ្នាប់ជាតិ ជៀសវាងការបំផ្លាញសន្តិភាព»៕