សម្តេចតេជោ ហ៊ុន សែន កោតសរសើរតារាងចម្រៀង លី តិចម៉េង ដែលចេញបកស្រាយទាំងយប់ ពាក់ព័ន្ធវិដេអូរបស់លោកលុបចោលរាប់ខែមកហើយ បែរជាពួកជ្រុលនិយមលួចបង្ហោះឡើងវិញ
ភ្នំពេញ៖តាមរយៈបណ្តាញសង្គម Facebook នាយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវិដេអូរបស់តារាចម្រៀង លី តិចម៉េង ដែលចេញបកស្រាយទាំងយប់ ពាក់ព័ន្ធវិដេអូរបស់លោកលុបចោលរាប់ខែមកហើយ បែរជាពួកជ្រុលសង្គមលួចបង្ហោះឡើងវិញ។
ខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ «សូមស្តាប់ការបកស្រាយរបស់តារាចម្រៀងល្បីឈ្មោះ លី តិចម៉េង ដែលពួកជ្រុលនិយមបំពុលសង្គមលួចយកវីដេអូ ដែលលុបចោលរាប់ខែមកហើយមកបង្ហោះសារជាថ្មីដើម្បីផ្សាភ្ជាប់ជាមួយនយោបាយរឿង CLV ក្នុងគោលដៅបង្កចលាចលនិង បំផ្លាញតារាចម្រៀងដែលគួរឲ្យស្រឡាញ់រូបនេះ»។
ពុកសូមកោតសរសើរ និងអរគុណកូនប្រុស ដែលបានចេញមកបកស្រាយទាំងយប់ដើម្បីរួមចំណែករក្សាសន្តិភាព ស្ថេរភាពនយោបាយ បញ្ចប់ការយល់ច្រឡំ និងធ្វើឲ្យក្រុមនិយមជ្រុលបរាជ័យលើរឿងមួយនេះ។ ម្នាលក្រុមនិយមជ្រុលតើពួកអ្នកចេះត្រឹមកុហកបោកប្រាស់ហ្នឹងឬ? គួរកវិធីសាស្ត្រថ្លៃថ្នូរដើម្បី ជួយដល់ជាតិ៕