ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើលពេលឃើញតារាចម្រៀង វណ្ណដា ធ្វើកិច្ចការសម្រាប់កិត្តិយសជាតិ ដោយបង្ហាញវត្តមានលើឆាក កម្មវិធីបិទកីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស

43

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី១២ ខែសីហានេះ បានថ្លែងសារអរគុណដល់ តារាចម្រៀង វណ្ណដា សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយសម្តេចភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះសកម្មភាពនេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរសារលើ Facebook យ៉ាងដូច្នេះថា «សូមអបអរសាទរ និងអរគុណដល់សិល្បករកម្ពុជា កូនប្រុស វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។ ពុកពិតជាមានការភ្ញាក់ផ្អើលដែលកូនបានធ្វើកិច្ចការសម្រាប់ កិត្តិយសជាតិបែបនេះ។ សូមជូនពរកូនជួបតែសេចក្តីសុខសេចក្តីចម្រើន»។

អត្ថបទដែលជាប់ទាក់ទង