ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីរ៉ង់ធ្វើសមយុទ្ធយោធា នៅភាគខាងជើងប្រទេស

45

តេហេរ៉ង់៖ទីភ្នាក់ងារព័ត៌មាន Mehr បានរាយការណ៍ថា អ៉ីរ៉ង់កំពុងធ្វើសមយុទ្ធយោធា នៅឯភាគខាងជើងប្រទេស ស្របពេលដែលតំបន់កំពុងត្រៀមលក្ខណៈ ជុំវិញចំណាត់ការសងសឹករបស់អ៉ីរ៉ង់ចំពោះអ៉ីស្រាអែល ក្រោយការធ្វើឃាត មេដឹកនាំនយោបាយក្រុមហាម៉ាស នៅក្នុងទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០២៤។
សមយុទ្ធយោធា បានចាប់ផ្តើមកាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅខេត្ត Gilan នៃសមុទ្រ Caspian ដោយ Mehr បានដកស្រង់សម្តីមន្ត្រីក្នុងតំបន់ ដែលនិយាយថា សមយុទ្ធនេះគឺដើម្បីបង្កើនការត្រៀមខ្លួនការពារ របស់កងកម្លាំងទ័ពជើងទឹក។
គួរបញ្ជាក់ថា នេះ ជា សមយុទ្ធ យោធា លើក ទី ២ហើយ របស់អ៉ីរ៉ង់ ដែលត្រូវបាន រាយការណ៍ ក្នុង រយៈពេល ៣ ថ្ងៃ។ អ៉ីរ៉ង់ បាន បន្ទោសអ៉ីស្រាអែល និងប្តេជ្ញា សងសឹក បន្ទាប់ពីលោក Haniyeh ត្រូវគេធ្វើឃាត ហើយបង្កើនក្តីបារម្ភពីជម្លោះកាន់តែរាលដាល ក្នុងតំបន់មជ្ឈិបូព៌ា បន្ថែមលើសង្រ្គាមនៅហ្កាហ្សា៕

អត្ថបទដែលជាប់ទាក់ទង