ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ឡាវ គ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេល្ពៅ រវាងខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់

44

ព្រះវិហារ៖ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលគ្រោងស្ថាបនាស្ពានឆ្លងទន្លេល្ពៅ តភ្ជាប់ទៅប្រទេសឡាវ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ
ឯកឧត្ដម គីម រិទ្ធី ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម( CLV-DTA) ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអនុវត្តគោលនយោបាយការពារជាតិរឹងមាំ កសាងខ្សែព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្ដមគីម រឹទ្ធី បានថ្លែងនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះថា តំបន់ព្រំដែនរវាងខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ជាតំបន់ដាច់ស្រយ៉ាលឆ្ងាយពីទីរួមខេត្ត កន្លងមកប្រជាពលរដ្ឋរស់នៅទីនេះមានការលំបាក ក្នុងការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាលំបាកនៅសេវាអប់រំ សេវាសុខភិបាល។
ឯកឧត្ដមថ្លែងបញ្ជាក់ទៀតថារយៈពេល១០ឆ្នាំចុងនេះ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ជាពិសេសផ្លូវដែលតភ្ជាប់ពីតំបន់កំពង់ស្រឡៅ ទៅទីរួមខេត្ត ហើយតំបន់នេះមានសាលារៀនគ្រប់កម្រិត និងមានមណ្ឌលសុខភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង