ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហួសចិត្តខ្លាំងណាស់ខ្លួនមានប្ដីនិងកូនបីនាក់ទៅហើយបែរជាអង្វរប្ដីសុំយកប្ដីមួយទៀត

269
ភ្នំពេញ​ ៖​ ស្រ្តី​ម្នាក់​មានប្តីនិងបង្កើតបានកូន៣នាក់ហើយតែហាក់មិនទាន់​ស្កប់ចិត្តនៅឡើយបានសុំអង្វរ​ប្តីជាច្រើនលើកច្រើនសារដើម្បីឲ្យប្ដីអនុញ្ញាតឲ្យខ្លួន​នាំ​ប្រុសសាហាយ​មកដេក​រស់នៅក្នុងផ្ទះ​ជាមួយគ្នាតែម្ដងដោយនាងអះអាងថានាងអាណិតប្រុសស្នេហ៍នោះពេកព្រោះគេថាគេបាក់ចិត្តស្រឡាញ់នាងខ្លាំងណាស់ថែមទាំងធ្លាប់បានគីៗលូជាមួយគ្នាពីរបីដងទៀតផង ឯការទំនាក់ទំនងនេះផ្ដើមចេញពីការលេងឆាតជាមួយគ្នាតាមហ្បេសប៊ុក​។
       អ្វីដែលឈានដលើការបែកធ្លាយនិងនាំគ្នាមកដោះស្រាយនៅប៉ុស្ដិ៍នគរបាលបែបនេះដោយសារតែពេលប្ដីយល់ព្រមឲ្យប្រុសសាហាយមកដេកស្នាក់នៅតូបមុខផ្ទះខ្លួនហើយនោះគាត់បានតាមទាន់ប្រពន្ធខ្លួនទៅដេកជាមួយគ្នាយ៉ាងច្បាស់ក្រឡែនទើបបុរសជាប្ដីទ្រាំមិនបានក៍ដាច់ចិត្តនឲប្ដឹងសមត្ថកិច្ចមកដោះស្រាយគ្នានៅប៉ុស្ដិ៍កាលពីវេលាម៉ោង​២និង​៣០នាទីរំលងអាធ្រាតុឈានចូល​ថ្ងៃ​ទី​២០ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ដែល​ស្ថិតនៅផ្ទះជួល​ភូមិ​ដំណាក់​ត្រយឹង​ សង្កាត់​ចោម​ចៅ​ទី២ខណ្ឌ​ពោធិ៍សែនជ័យ​ ។
          បុរស​ជា​ប្តី​ ឈ្មោះ​ នី​ សាវឿន​ ភេទ​ប្រុស​អាយុ​៣៩ឆ្នាំ​មុខរបរ​កម្មក​ររោង​ចក្រ​ ស្នាក់នៅភូមិ​ដំណាក់​ត្រយឹង​ សង្កាត់​ចោម​ចៅ​២ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​មាន​ស្រុក​កំណើត​នៅ​ ភូមពីងពុងឃុំក្រាំង​យ៉ូវ​ ស្រុកស្អាង​ខេត្ត​កណ្ដាល​។ចំណែក​ឯ​ស្រ្តី​ជាប្រពន្ធ​មាន​ឈ្មោះ​ ទឹម​  សុណារ៉ា​​អាយុ​៣៧ឆ្នាំ​មុខរបរ​ កម្មការិនី​រោងចក្រ​រស់នៅ​ភូមិ​ ជាមួយ​គ្នា​ មាន​ស្រុក​កំណើត​នៅ​សង្កាត់​បឹងកក់​២ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​។ដោយ​ឡែក​បុរស​ជា​សាហាយ​ឈ្មោះ​ ហ៊ាប​ គូក​ ​អាយុ​ ៣៤ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ ស្នាក់នៅភូមិ​កើតហេតុ​ហេតុ​ខាង​លើ​មាន​ស្រុកកំណើតនៅ​ភូមិ​ អំពិល​ឃុំព្រះ​ស្តេច​ ​ស្រុក​ព្រះ​ស្តេច​ខេត្ត​ព្រៃវែង​។
       តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ប្តី​ បាន​និយាយ​ប្រាប់ថា​ គាត់ធ្លាប់មានប្រពន្ធ២លើកមកហើយដោយលើកដំបូងគាត់បានការត្រឹមត្រូវជាមួយប្រពន្ធដើម ដោយបានរស់នៅជាមួយគ្នាជាច្រើនឆ្នាំនាងនោះក៍រត់ចោលគាត់ទៅតាមប្រុសស្នេហ៍គេបាត់ទៅដោយពុំមានទំនាស់អ្វីបន្ដិចសោះឡើយ ។  លុះក្រោយមកក៍មានទំនាក់ទំនងស្នេហាជាមួយប្រពន្ធក្រោយនេះមិនបានរៀបការត្រឹមត្រូវទេប៉ុន្តែបានទំនាក់ទំនងស្រឡាញ់​គ្នា​ បាន​ប្រមាណ​១៦ឆ្នាំ​ហើយ​ និងមាន​កូន​៣នាក់​ទៀតផង​​ ព្រម​ទាំង​បាន​ចុះ​អាតា​សីវិល​រួចទៅហើយ​ដែរតែ​ប្រពន្ធ​គាត់ម្នាក់នេះមិនដឹងគេគិតយ៉ាងម៉េចបែរជា​ហែក​ចោល​បាត់ទៅ។
      ប្រភពបន្ដថានៅ​មុនពេល​កើតហេតុ​ ប្រមាណ​ជាង​២ខែ​ មុន​នេះនាងជាប្រពន្ធ​បាននិយាយ​រឿង​ប្រាប់​ប្តី​ ថា​ រូបនាងបាន​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ខាង​លើ​ តាម​ facebook​ បាន​សុំ​រស់នៅ​ជាមួយគ្នា​ តែ​ប្តី​មិន​ព្រម​ លុះ​ ប្រពន្ធ​គាត់​នៅ​តែ​ អង្វរករ​ ច្រើនលើកច្រើនសារ​ពេក​ ហើយ​ថែម​ទាំងប្រាប់​ពីការ​ទំនាក់ទំនង​សុីជម្រៅ​ជាមួយ​គ្នា​បាន​ពីរ​បី​ដង​រួច​មក​ហើយ​ផង​ដែរ​។ ពេល​នោះ​ប្រពន្ធ​របស់​គាត់ចេះ​តែ​អង្វរ​សុំ​រស់នៅ​ ជា​ទំនាក់ទំនង​ជាបង​ប្អូន​ធម្មតាទេ​ ដោយ​អោយ​មកដេកនៅ​ខាង​មុខ​ផ្ទះ​ ​ព្រោះ​បុរស​ជា​សាហាយ​នោះបាក់​ចិត្ត​ស្រលាញ់​នាងខ្លាំងពេក​។ ដោយនាងអង្វរករខ្លាំងពេករទើប​ប្តី​​យល់ព្រមអោយ​សាហាយនោះមក​រស់​នៅ​ជាមួយ​បាន​២ថ្ងៃ​២យប់​ ។
     ប្រភពបន្ដថារហូតមកដល់ថ្ងៃ​កើត​ហេតុ​ស្រាប់​តែ​ ប្រពន្ធ​របស់​គាត់​មិន​ទៅ​ដេក​ជាមួយ​ គាត់ទេ​បែរ​ជា​ទៅ​ដេក​ ជាមួយ​ សាហាយ​ស្មន់​ទៅ​វិញ​ដោយឃើញច្បាស់នឹងភ្នែកពេកទ្រាំទប់កំហឹងមិនបានទើប​គាត់​តេ​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​ អន្តរាគមន៍​ឃាត់​ប្រពន្ធ​និង​សាហាយ​ស្មន់​យក​ទៅ​សាក​សួរ​ភ្លាម​ៗ​ផង​ដែរ​។
        ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ទោះបី​ដឹង​ថាប្រពន្ធមានទំនាក់ទំនងជាមួយប្រុសផ្សេងក៏ដោយគាត់នៅតែចិត្តមិនដាច់អាណិតកូននៅសិក្សា​ ដំបូង​ឡើយ​ថា​ទាមទារ​សំណង​ក្នុង​មួយ​នាក់​ ចំនួន​៣ម៉ឺន​ដុល្លារ​ ដើម្បី​សង​ជំងឺ​ផ្លូវ​ចិត្ត​ តែចុង​ក្រោយ​ គាត់​ថានឹងដក​ពាក្យ​បណ្ដឹង​វិញ​ គ្រាន់​តែ​អោយ​បុរស​ជា​សាហាយ​ បែក​ចេញ​ពី​គ្រួសារ​របស់​គាត់​ ព្រម​ទាំង​អោយ​ប្រពន្ធ​របស់​គាត់​ ធ្វើ​កិច្ច​សន្យា​ នៅចំពោះ​មុខ​សមត្ថកិច្ច​ជួយ​ដឹង​ឮឲ្យឈប់ទាក់ទងគ្នាទៀតទៅ ។
       បើតាមអ្នកដឹងរឿងនេះបានលើកឡើងថាប្ដីប្រពន្ធ
គេមួយគូរនេះបើស្ដាប់ទៅដូចលេងឡុកឡអីចឹងបែរជាយករឿងបញ្ហាជីវិតគូស្រកមកលេងសើចដូចជាប្រពន្ធហ៊ានហែកសំបត្រអេតាសុីវិលចោលនិងហ៊ានសុំប្ដីយកប្រុសសាហាយមកដេកស្នាក់នៅជាមួយគ្នាធ្វើដូចកូនក្មេងមៀមដៃដូច្នេះដែរ គេមិនយល់ថាអារម្មណ៍ពួកគេគិតពីស្អីទេ បើទោះបីនៅប្រទេសអឺរ៉ុបក៍មិនដល់ថ្នាក់នឹងពេកដែរ ។
         ក្រោយពេលកើតហេតុ​ សមតកថកិច្ច​នគរបាល​រដ្ឋ​បាល​ចោមចៅ​ទី​២​ បាន​បញ្ចូល​ ស្រ្ដី​ជាប្រពន្ធ​និងបនរុស​សាហាយ​ស្មន់​ ទៅ​ជំនាញផ្នែកព្រហ្មទណ្ឌ​ខណ្ឌពោធិ៍សែនជ័យ​ ដើម្បី​រង់ចាំ​ភាគី​ជា​ប្តី​ដក​ពាក្យ​បណ្ដឹង​វិញ​ឬយ៉ាងណាតាមការគិតឃើញរបស់គេចុះ ៕
អត្ថបទដែលជាប់ទាក់ទង