ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រោងចុះចែកមួកសុុវត្ថិភាព១០ម៉ឺនមួកនៅថ្ងៃបុណ្យអុំទូក

80

ភ្នំពេញ ៖ គណកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួង សាធា រណៈការនិងដឹកជញ្ជូន គម្រោងនឹងចុះចែកមួកសុវត្ថិភាពចំនួន១០ម៉ឺនមួកចាប់ពីថ្ងៃបុណ្យអុំទូកទៅ .

     ការបន្តចុះចែកមួកសុវត្ថិភាពនេះខណៈដែលក្រុមការងារគណៈកម្មការចុះផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ដល់ បងប្អូនប្រជា ពលរដ្ឋ ដើម្បីបញ្ជៀសគ្រោះថ្មាក់ផ្សេងៗនៅ ពេលធ្វើ ដំណើ រតាមដងផ្លូវ ក្នុងឱកាស បុណ្យអុំទូកខាងមុខ ។
     នៅព្រឹកថ្ងៃទី២០ វិច្ឆិការនេះលោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើឡើងថា កាលពី កន្លងទៅយើងបានចុះផ្សព្វ ផ្សាយ និង ចែកមូកសុវត្ថិភាពបានជិត៥ម៉ឺនមូកហើយ ដែលជាការសហការគ្នារវាង ក្រសួង សា ធារណការ និង គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ។
លោកបញ្ជាក់ថា យើង និងបន្តចែកឲ្យបាន១០ម៉ឺនមូកទៅតាមគោលការដែល បាន គ្រោងទុកហើយ យើង និងបន្ត ចុះផ្សព្វផ្សាយជាបន្តទៀតនៅក្នុង១ ខែយើងចុះផ្ស ព្វផ្សាយចំនួ ន៣ខេត្តហើយយើង បានចែកស្ទីកឃើចំណាំងផ្លាតបិទ លើម៉ូតូបា នចំនួន៣ ៤០៦.០ ០០ស្ទីកឃើ មកហើយ  ។
        លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវ ត្រូវគោរ ពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពេលបើកបរត្រូវពាក់មូកសុវត្ថិភាព ទាំងអ្នកបើកបរនិងអ្នករួ មដំណើរព្រមទាំងកុមារ ដែលមានអាយុ៣ឆ្នាំឡើងទៅ អ្នកដែលបើកបរយានយន្តត្រូវ ពាក់ខ្សែ ក្រវ៉ាត់ឲ្យបានត្រឹមត្រូវ កុំជិះលើរថយន្តផ្ទុកលើសចណុះ សំពីងសំពោង កំបើកបរក្រោ មឥទ្ធិពល គ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ និងមុនវ៉ាចេងត្រូវ មានការប្រុងប្រ យ័ត្នចៀសវាងមាន គ្រោះថ្នាក់កើតឡើង លោកបានជូនពរបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំ ណើរតាមដងផ្លូវ ក្នុងឱកា សព្រះរាជពិធីបុណ្យអុំទូក ទទួលបាននូវសុខ សុវត្ថិភាពទាំងអស់គ្នា ។
សូមជម្រាបថាការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ក៏មានការឆ្លើយសំណួរពាក់ព័ន្ធនឹងច្បាប់ ចរាចរទទួលបានមួកសុវត្ថិភាពផងដែរ។
ឱកាសពិធីអុំទូក អកអំបុកអកបណ្ដែតប្រទីប និងសំពះព្រះខែគណៈកម្មការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវដូចផងដែរដូចជា៖ ១- ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ២- មិនត្រូវបើកបរលើសល្បឿន កំណត់ជាដាច់ខាត ៣- មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ៤- ត្រូវគោរពសិទ្ធិអាទិភាពរូបសញ្ញាចរាចរ និងប្រកាន់ស្តាំជានិច្ច ៥- ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត ៦- មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សម្លេងភ្ជាប់ទំនាក់ទំនង ៧- ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដជានិច្ច ពិសេសត្រួតពិនិត្យកង ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ។ ៨ -សូមកុំទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់ ។ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬអ្នកជិះលើដំបូល និងសូមមេត្តាកុំតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ ។ ៩- មិនត្រូវបើកបរក្នុងស្ថានភាពដែលងងយយដេកជាដាច់ខាត ។ ១០- ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ ។
គួរកត់សម្គាល់ក្នុងត្រីមាសទី៣ ឆ្នាំ២០១៨ នេះមានអ្នកជិះទោចក្រយានយន្តចំនួន៨១% ដែលភាគច្រើនជាយុវវ័យបានក្លាយជាជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហើយក្នុងចំណោមជនរងគ្រោះទាំងនោះមាន៧៧% ដែលមិនបានពាក់មួកសុត្ថិភាព ក្នុងពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ទើរតែរាល់លើក  ៕

 

អត្ថបទដែលជាប់ទាក់ទង