ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធបាល់ទាត់អាស៊ានប្រកាសភាពជាដៃគូ

58

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់អាស៊ាន(AFF)និងADIDASប្រកាសភាពជាដៃគូសម្រាប់ព្រឹត្តិការណ៍ក្នុងតំបន់ឈានមុខគេចំនួនបួន ក្រោម ASEAN United FC។
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន(AFF)និងក្រុមហ៊ុនADIDASបានប្រកាសពីភាពជាដៃគូដែលADIDASបានក្លាយជាដៃគូផ្លូវការនៃព្រឹត្តិការណ៍ការប្រកួតជម្រើសជាតិនិងការប្រកួត
ក្លិបសំខាន់ៗ ចំនួនបួនរបស់ AFF។
ព្រឹត្តិការណ៍ទាំង៤នោះរួមមាន គឺ ASEAN Mitsubishi Electric Cup 2024™, ASEAN Club Championship Shopee Cup™, ASEAN Women’s Championship™ និង ASEAN U-23 Championship™។
ឈ្មោះរួមដែលត្រូវបានដាក់សម្រាប់ព្រឹត្តិការណ៍ASEANUnitedFCមានដៃគូពាណិជ្ជកម្មផ្តាច់មុខដោយ SPORTFIVE។ ហើយការសហការនេះ ADIDAS បានគាំទ្រ ASEAN United FC ដើម្បីផ្តល់នូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អ្នកគាំទ្រ និងកីឡាករ។
សូមបញ្ជាក់ថាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន(AFF)ដឹកនាំដោយឧត្តមសេនីយ៍កម្ពុជាគឺលោកឧត្តមសេនីយ៍ខៀវ សាម៉េត៕

អត្ថបទដែលជាប់ទាក់ទង