ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងល្បាត ចល័តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី២ក្រុមនៅតែបន្ត ល្បាត ការពារសន្តិសុខដដែល បើទោះបី ក្រុមបាតុកម្មករជ្រុលនិយមទទួលបរាជ័យ

84

ភ្នំពេញ៖បើទោះបីគម្រោងនៃការធ្វើបាតុកម្ម ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់ក្រុមអគតិនិងពួកជ្រុលនិយម លើហេតុផលប្រឆាំង នឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនាថ្ងៃទី១៨សីហានេះ ទទួលនូវភាពបរាជ័យយ៉ាងណាក្តី ប៉ុន្តែដើម្បីរក្សាបាននៅសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនារាត្រីថ្ងៃទី១៨សីហានេះ បានចាត់ចែងកម្លាំង មានសមត្ថកិច្ចជាទ្រង់ទ្រាយធំចំនួន២ក្រុម បន្តតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ជាក់ស្តែងនៅព្រឹកថ្ងៃអាទិត្យ១៨ សីហា ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យលើកទឹកចិត្តដល់កងកម្លាំងប្រចាំនៅតាមគោលដៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងការជំរុញឱ្យកងកម្លាំង និងអាជ្ញាធរខណ្ឌ បន្តយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ បើទោះបី ជនក្បត់ជាតិបីជំនាន់សម រង្ស៊ី បន្តបរាជ័យក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការបំផុសយុវជន ឱ្យងើបបះបោរក្រោមហេតុផលប្រឆាំង នឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណក្តី៕

អត្ថបទដែលជាប់ទាក់ទង